សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ Samsung៖
«សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា សូមជម្រាបជូនអតិថិជនដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី ២២ កញ្ញា ២០១៦ ទូរសព្ទរបស់អ្នកនឹងត្រូវធ្វើការ update software ថ្មីដោយស្វ័យប្រវត្តិ នៅពេលដែលភ្ជាប់អ៊ីនធឺណិតជាមួយ WiFi ដែលនឹងអនុញ្ញាតិឲ្យសាកថ្មអតិបរិមាបានត្រឹម ៦០%។
ក្រុមហ៊ុនសូមអភ័យទោសចំពោះភាពមិនងាយស្រួលនេះដល់អតិថិជនរយៈពេលប្រមាណ ១០ ថ្ងៃ មុននឹងទទួលបានទូរសព្ទ Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែដោយសុវត្ថិភាពរបស់អតិថិជនជាអាទិភាពចម្បង ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការ update software ថ្មីតាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនអំពាវនាវដល់អតិថិជន Galaxy Note 7 ទាំងអស់ដែលពុំទាន់បានចុះឈ្មោះ សូមអញ្ជើញមកចុះឈ្មោះឲ្យបានឆាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ កញ្ញា ២០១៦ ដើម្បីប្តូរយក Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ។
ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី សូមទាក់ទងសេវាបម្រើអតិថិជនក្រុមហ៊ុនយើងខ្ញុំតាមលេខ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៦ ល្ងាច»៕
loading...
0 comments:
Post a Comment