លោក​អូបាម៉ា​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ជា​លើក​ចុង​ក្រោយ

loading...
នៅ​ក្នុងសុន្ទរកថាចុង​ក្រោយ​បង្អស់​របស់​លោក​នៅ​អ.ស.ប. ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​ប្តេជ្ញារបស់​លោក​ដល់ ពហុភាព​និយម​ និង​ដល់អង្គការ​ពិភពលោក​នេះ។
លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​មេដឹកនាំ​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើង​អាច​ជ្រើស​រើសដើម្បី​ជំរុញ​ទៅ​មុខ​ជាមួយ​គំរូ​ល្អ​ប្រសើរ​ជាង​មុន​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ការរួម​បញ្ចូល​គ្នា​ឬ​មួយ​ យើង​អាច​ដក​ថយ​ទៅ​ក្នុង​ពិភព​លោក​មួយ​ដែល​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​និង​មានជម្លោះ​រវាង​ប្រទេស​ជាតិ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​កុលសម្ព័ន្ធ​ ខាង​ពូជសាសន៍​ និង​ខាង​សាសនា។ ខ្ញុំ​ចង់​ស្នើ​ដល់​លោក​អ្នក​នៅថ្ងៃ​នេះ​ថា​ យើង​ត្រូវ​តែ​ទៅ​មុខ​ហើយ​មិន​ត្រូវ​ថយ​ក្រោយ​ទេ»។
លោក​ អូបាម៉ា​ ដែល​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ខែ​មករា​ខាង​មុខ​ បាន​មាន​ប្រសាសន៍​អំពី​ការ​ជឿន​លឿន​នៅ​ក្នុង​រយៈ​ពេល​៨ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​ស.រ.អា.​ ដោយ​មាន​រួម​បញ្ចូល​ការ​កាត់​បន្ថយ​ភាព​ទីទាល់ក្រ​ខ្លាំង​បំផុត​ ការ​ដោះស្រាយ​បញ្ហា​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​ ការ​បើក​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​គុយបា​ និង​ការ​យល់​ព្រម​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​មួយ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។
លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ការងារ​សំខាន់​មួយ​ វា​បាន​ធ្វើ​ឱ្យ​មាន​ការ​ខុស​ប្លែក​ពិតប្រាកដ​មួយ​នៅ​ក្នុង​ជីវិត​របស់​ប្រជារាស្ត្រ​យើង​ ហើយ​ទាំងនេះ​មិន​អាច​កើត​មាន​បាន​ទេ​ប្រសិន​បើ​យើង​មិន​ធ្វើការ​ជា​មួយ​គ្នា»៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment