ត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍អ៊ីនធឺណិត MyTV Super របស់ប៉ុស្តិ៍ TVB ចាប់ពីថ្ងៃទី១ខែតុលា ខ្សែភាពយន្តភាគ “No Reserve” បានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងឈុតឆាកចាប់រំលោភយ៉ាងស្ដែង។ ស្នាដៃនេះនិយាយពីគិញសម្ងាត់មួយរូបដែលសម្ដែងដោយ តារាសម្ដែងស្រី Myolie Wu នៅក្នុងសម័យសង្គ្រាមចិន និងជប៉ុន។ នៅក្នុងរឿង Myolie Wu ត្រូវបានទាហានជប៉ុនបំពានខ្លួនប្រាណជាច្រើនលើកច្រើនសា។នៅពេលរឿងទើបចាក់ផ្សាយដំបូង មតិជាច្រើនបានលើកឡើងថា TVB កំពុងអូសទាញអ្នកមើលដោយឈុតឆាកក្ដៅសាច់ តែតំណាងរបស់ប៉ុស្តិ៍នេះបានបកស្រាយថាខ្លួនគ្រាន់តែធ្វើដូចនឹងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ ព្រោះមានឈុតវាយតប់ និងរំលោភច្រើនពេក “No Resreve” ត្រូវបានគេលើកមកចាក់លើទូរទស្សន៍អ៊ីនធឺណិតវិញព្រោះវាមិនគ្របដណ្ដប់ទូលាយដូច TVB។ “No Reserve” មានសរុបចំនួន៣០ភាគ និងត្រូវបានចាក់៥ភាគនៅរាល់ថ្ងៃសៅរ៍៕
ប្រភព៖ sabaynews
loading...

0 comments:
Post a Comment