អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករកឃើញមាន ប្រើសារធាតុគីមីហួសកម្រិត កំណត់

loading...
គេហទំព័រសារព័ត៌មាន VNEXPRESS បានផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសម្រេ
ចផ្អាកជាបណ្ដោះអាសន្ននូវការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលការសម្រេចដូច្នេះកើតឡើងក្រោយពីរដ្ឋបាលអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានពិនិត្យរកឃើញថា អង្ករវៀតណាមមានប្រើប្រាស់សារធាតុគីមីហួសកម្រិតកំណត់ចំនួន៨ប្រភេទ ជាពិសេសបរិមាណសារធាតុថ្នាំសម្លាប់សត្វល្អិតនៅក្នុងអង្ករបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ។
សមាគមចំណីអាហាររបស់វៀតណាមបានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកដែលបញ្ជាទិញអង្ករពីប្រទេសវៀតណាម បានសម្រេចច្រានចោលការបញ្ជាទិញអង្ករវៀតណាមចំនួន៩៤កុងតឺន័រ ស្មើនឹងប្រមាណ១ ៧០០តោន ។
យោងតាមទិន្នន័យរបស់អាជ្ញាធរគយវៀតណាមបានបង្ហាញឲ្យដឹងថា រយៈពេល០៨ខែក្នុងឆ្នាំ២០១៦នេះ វៀតណាមបាននាំចេញអង្ករចំនួន២២ ០៨៤តោនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៕
 

ប្រភព៖ dtn7
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment