ស្ត្រីរងគ្រោះមានឈ្មោះ អុឹង ជីតា អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រជូស្តា ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ស្ត្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែឈរកាត់បាតស្បែកជើងដូចសព្វដង ស្រាប់តែពេលនាងអោនរើសបាតស្បែកជើងនៅក្រោម ធ្វើឲ្យសក់នាងបួងចូលម៉ាស៊ីនកាត់ទាញចូល បណ្តាលឲ្យរបើកស្បែកក្បាលអស់សក់ នៅសល់តែលលាដ៏ក្បាល។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានកម្មករដូចគ្នាបញ្ចូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ ហើយពេលនេះស្ត្រីរងគ្រោះអំពាននាវដល់សប្បុរសជនឲ្យជួយ រូបនាង ដែលកំពុងតែខ្វះខាតថវិការព្យាបាលផង៕
loading...

0 comments:
Post a Comment