លោកវរសេនីយ៍ទោ ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ តុលា នេះថា តាមការសាកសួរពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅមើលចម្ការរបស់ខ្លួននៅចំណុចខាងលើ ហើយក៏ត្រូវឃាតករលបកាប់ប្រហារស្លាប់តែម្តង ។
ប្រភពបន្តថា ដោយបាត់ជនរងគ្រោះយូរពេក ក្រុមគ្រួសារបាននាំគ្នាទៅតាមរក ស្រាប់ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងព្រៃក្បែរចម្ការបាត់ទៅហើយ ។ ក្រុមគ្រួសារឱ្យដឹងទៀត ជនរងគ្រោះជាមនុស្សស្លូតបូត មិនដែលចេះបង្កជម្លោះជាមួយអ្នកភូមិណាម្នាក់ឡើយ តែមិនដឹងថា តើជនដៃដល់មានកំហឹងអ្វី បានជាលបកាប់ប្រហារយ៉ាងឃោរឃៅបែបនេះ ។
ទាក់ទិននឹងករណីឃាតកម្មដ៏សាហាវនេះ ប្រជាពលរដ្ឋដែលទៅចោមរោមមើលបានខ្សឹបខ្សៀវគ្នាថា ជនរងគ្រោះមិនដែលមានបញ្ហាជាមួយអ្នកភូមិ ក៏ពិតមែន តែអំឡុងប៉ុន្មានខែមុន ជនរងគ្រោះមានទំនាស់ដ៏ក្តៅគគុកជាមួយសាច់ឈាមឯង ដែលមិនទាន់បញ្ចប់នៅឡើយ ។
បើទោះជាមានការខ្សឹបខ្សៀវគ្នាថា រវាងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយសាច់ឈាមឯងក៏ពិតមែន សមត្ថកិច្ចនិងក្រុមគ្រួសារសពបដិសេធហើយថា ការខ្សឹបខ្សៀវគ្នានេះ គឺមិនទាន់យកជាការបានឡើយ រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន ។ ករណីនេះ អាចឱ្យមជ្ឈដ្ឋានមហាជន អស់ការសង្ស័យរង់ចាំដល់សមត្ថកិច្ចចាប់ជនដៃដល់បាន ទើបការពិតនឹងត្រូវបង្ហាញចេញ ។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់ចំចង្ការខាងឆ្វេង និងលលាដ៍ក្បាលផុតផុងយ៉ាងជ្រៅ ។ ក្រុមគ្រួសារជនរងគ្រោះបានសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាធ្វើយ៉ាងណា ស្រាវជ្រាវចាប់ជនដៃដល់យកមកផ្តន្ទាទោសឱ្យខាងបាន។




ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment