វាគឺជាកំហុសដ៏ធំបំផុតមួយរបស់ នាង Kozai នៅពេលដែលនាងបានដឹងថា គេនោះមិនមែនជាទីភ្នាក់ងារម៉ូដែលអ្វីឡើយ ហើយនៅថ្ងៃធ្វើការដំបូង គេបានតម្រូវឲ្យនាងរួមភេទនៅចំពោះមុខកាមេរ៉ា។
នាង Saki Kozai
«ខ្ញុំមិនអាចដោះសំលៀកបំពាក់របស់ខ្ញុំឡើយ… អ្វីដែលខ្ញុំអាចធ្វើបានគឺយំ»។ នាង Kozai បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយបន្ថែមថា គ្មានផ្លូវគេចចេញផុតពីស្ថានភាពនោះឡើយ។ «មានមនុស្សប្រហែល ២០នាក់កំពុងរង់ចាំនៅជុំវិញខ្ញុំ… គ្មានមនុស្សស្រីណាម្នាក់អាចនិយាយថា “ទេ” បានឡើយ នៅពេលដែលពួកគេព័ទ្ធជុំជិតបែបនេះ»។ នេះបើតាមសម្ដី នាង Kozai ប្រាប់ឲ្យដឹង។
ក្រុមអ្នករិះគន់ បាននិយាយថា ក្រុមអ្នកជ្រើសរើសតួសិច បានប្រើល្បិចបោកបញ្ឆោតស្ត្រីវ័យក្មេង រួមទាំងអនីតិជន ដោយសន្យាថា នឹងធ្វើឲ្យពួកគេក្លាយជាតារា។ ក្នុងករណីផ្សេងទៀត ពួកនាងត្រូវបានគេល្បួង ដោយផ្តល់ឲ្យនូវរបៀបរស់នៅបែបស៊ីវិល័យ មុនពេលដែលពួកនាង ធ្លាក់ខ្លួនធ្វើការនៅក្នុងឧស្សាហកម្មខ្សែភាពយន្តសិច ដើម្បីសងថ្លៃបំណុល ខណៈក្រុមទីភ្នាក់ងារទាំងនោះ គំរាមកំហែង និងបំភិតបំភ័យពួកនាង បូករួមទាំងការចុះកិច្ចសន្យាក្លែងក្លាយទៀតផង។
រីឯស្ត្រីម្នាក់ទៀត ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាងត្រូវបានគេបោកឲ្យចូលធ្វើការជាតួសិច ដោយទីភ្នាក់ងារនោះបានសន្យាថា នឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។ នាងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីការងារពិតប្រាកដរបស់នាងឡើយ។
«ក្រុមហ៊ុននោះបានចំណាយពេលជាច្រើនខែ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ… ខ្ញុំគ្មានជម្រើសឡើយ ក្រោយចុះកិច្ចសន្យានោះរួច»។ ស្ត្រីមិនបញ្ចេញឈ្មោះ វ័យ២៦ឆ្នាំខាងលើ បានប្រាប់ទៅ AFP។
ដំបូងឡើយ ស្ត្រីខាងលើរូបនេះបានប្រកែក ប៉ុន្តែដូចគ្នាទៅនឹង នាង Kozai និងអ្នកផ្សេងទៀតអីចឹង ចុងក្រោយ នាងបានចុះចាញ់នឹងការដាក់សម្ពាធ។ «ដំបូងឡើយ ខ្ញុំបាននិយាយថា ខ្ញុំមិនអាចធ្វើវាបានឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ វាពិតជាឈឺចាប់ខ្លាំងណាស់»។ នាងបានប្រាប់បន្ថែម៕
ប្រភព៖ sabaynews
បច្ចុប្បន្ននេះ នាង Kozai មានអាយុ៣០ឆ្នាំ កំពុងស្ថិតក្នុងចំណោមមនុស្សស្រី ដែលដើរចេញពីស្រមោលអតីតកាល ដើម្បីបង្ហាញមុខនិយាយពីរឿងរ៉ាវ ដែលនាងត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងឧស្សាហកម្មសិច របស់ប្រទេសជប៉ុន។
ក្រុមអ្នករិះគន់ បាននិយាយថា ក្រុមអ្នកជ្រើសរើសតួសិច បានប្រើល្បិចបោកបញ្ឆោតស្ត្រីវ័យក្មេង រួមទាំងអនីតិជន ដោយសន្យាថា នឹងធ្វើឲ្យពួកគេក្លាយជាតារា។ ក្នុងករណីផ្សេងទៀត ពួកនាងត្រូវបានគេល្បួង ដោយផ្តល់ឲ្យនូវរបៀបរស់នៅបែបស៊ីវិល័យ មុនពេលដែលពួកនាង ធ្លាក់ខ្លួនធ្វើការនៅក្នុងឧស្សាហកម្មខ្សែភាពយន្តសិច ដើម្បីសងថ្លៃបំណុល ខណៈក្រុមទីភ្នាក់ងារទាំងនោះ គំរាមកំហែង និងបំភិតបំភ័យពួកនាង បូករួមទាំងការចុះកិច្ចសន្យាក្លែងក្លាយទៀតផង។
រីឯស្ត្រីម្នាក់ទៀត ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាងត្រូវបានគេបោកឲ្យចូលធ្វើការជាតួសិច ដោយទីភ្នាក់ងារនោះបានសន្យាថា នឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។ នាងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីការងារពិតប្រាកដរបស់នាងឡើយ។
«ក្រុមហ៊ុននោះបានចំណាយពេលជាច្រើនខែ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ… ខ្ញុំគ្មានជម្រើសឡើយ ក្រោយចុះកិច្ចសន្យានោះរួច»។ ស្ត្រីមិនបញ្ចេញឈ្មោះ វ័យ២៦ឆ្នាំខាងលើ បានប្រាប់ទៅ AFP។
ដំបូងឡើយ ស្ត្រីខាងលើរូបនេះបានប្រកែក ប៉ុន្តែដូចគ្នាទៅនឹង នាង Kozai និងអ្នកផ្សេងទៀតអីចឹង ចុងក្រោយ នាងបានចុះចាញ់នឹងការដាក់សម្ពាធ។ «ដំបូងឡើយ ខ្ញុំបាននិយាយថា ខ្ញុំមិនអាចធ្វើវាបានឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ វាពិតជាឈឺចាប់ខ្លាំងណាស់»។ នាងបានប្រាប់បន្ថែម៕
ប្រភព៖ sabaynews
loading...
0 comments:
Post a Comment