ញាក់សាច់ ! បុរស​ម្នាក់​រត់​ចូល​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​ទាំង​យប់

loading...
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បន្ទាប់​មក​ចុះ​រត់​បំណង​ចូល​ក្នុងភូមិ​គ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​សម្តេច​តេ​ជោ​ជួយ ព្រោះថា​មាន​គេ​តាម​ធ្វើបាប និង​ចង់​ដណ្តើម​ពេជ្រ​ពី​រូបគេ ក៏​ត្រូវ​កង​អង្គរក្ស​ឃើញ​ទាន់​ដេញចាប់​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។
ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​កញ្ចាស់​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប 4075 ភព​1 ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​) សំដៅ​ទៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ ពេល​មក​ដល់​ក្បែរ​របងភូមិ​គ្រឹះ​សម្តេច​តេ​ជោ បុរស​រូប​នោះ​បាន​ឈប់​ម៉ូតូ ហើយ​រើស​បំពង់​ជ័រ​អំ​ពូ​ល​ភ្លើង​ខូច​នៅ​ក្បែរ​នោះ ហើយ​រត់​សំដៅ​ទៅ​ក្លោ​ង​ទ្វារធំ​ផ្ទះ​សម្តេច​តេ​ជោ បំណង​ចូល​ក្នុង ប៉ុន្តែ​ត្រូវ​បាន​កង​អង្គរក្ស​ឃើញ ក៏​បាន​នាំ​គ្នា​ដេញចាប់ ។
ប្រភព​បន្ត​ទៀត​ថា ពេល​ចាប់​បាន​សួរនាំ​ទៅ​បុរស​នោះ​និយាយ​ម្តង​ទៅ​លិច​ម្តង​ទៅ​កើត ព្រមទាំង​ឱប​បំពង់​ជ័រ​ពណ៌​ស​ជាប់​នឹង​ដើមទ្រូង​ផង​ដែរ ធ្វើ​ឲ្យ​កង​អង្គរក្ស​មានការ​សង្ស័យ​ក៏​ដណ្តើម​យក​បំពង់​នោះ​មក​ពិនិត្យ​មើល តែ​បុរស​រូប​នោះ​មិន​ព្រម​ឲ្យ​ទេ ក៏​មានការ​ប្រតាយប្រតប់​គ្នា​បណ្តាល​ឲ្យ​បុរស​រូប​នោះ​បែកក្បាល ។
បើ​តាម​សំដី​បុរស​ដែល​សង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​នោះ​បាន​និយាយ​ថា រូបគេ​មាន​បំណង​ចូល​ទៅ​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះ​មាន​គេ​តាម​ធ្វើបាប និង​ចង់​ដណ្តើម​ពេជ្រ​ពី​រូបគេ តែ​ពេល​សមត្ថកិច្ច​សួរ​ថា ពេជ្រ​នៅឯណា ? បុរស​រូប​នោះ​បាន​បង្ហាញ​បំពង់​ជ័រ​ពណ៌​ស​ដែល​រើស​បាន​ឲ្យ​ទៅ​សមត្ថកិច្ច ធ្វើ​ឲ្យ​គេ​ហួសចិត្ត​គ្រប់​គ្នា ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ដឹក​បុរស​ខាងលើ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ដើម្បី​សាកសួរ​បន្ថែម បើ​ពិតជា​បែក​ថ្នាំ​មែន​ខាង​សមត្ថកិច្ច​នឹង​ប​ញ្ចូ​ន​បន្ត​ទៅ​មណ្ឌល​ដើម្បី​ផ្តាច់​គ្រឿងញៀន ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment