រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានប្រកាសនូវកញ្ចប់ថវិកាថ្មីមួយជិត១០០លានដុល្លារ ដែលអនុញ្ញាតិឲ្យក្រុមមួយចំនួនស្នើសុំហើយនិងប្រើប្រាស់ថវិកានេះដើម្បីធ្វើនូវកម្មវិធីក្នុងការរុញច្រានមនុស្សម្នាចេញពីការពឹងផ្អែកលើប្រាក់រដ្ឋ។
របាយការណ៍ថ្មីមួយដែលចេញដោយក្រុមហ៊ុន Pricewaterhouse Coopers បានរកឃើញថា អ្នកថែទាំវ័យក្មេង ឳពុកម្តាយក្មេងៗ និងសិស្សមួយចំនួនគឺជាអ្នកដែលប្រឈមនឹងហនិភ័យជាងគេក្នុងការដែលត្រូវគេរុញច្រានចេញពីការប្រើប្រាស់សុខមាលភាពសង្គមនេះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលោក Chritian Porter និយាយថា អូស្រ្តាលីចំណាយប្រមាណ១៦០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅលើសុខមាលភាពសង្គមនេះ ហើយចំនួននោះគឺ៨០%នៃពន្ធប្រាក់ចំណូលបុគ្គលដែលប្រមូលបាននៅក្នុងប្រទេសអូស្រ្តាលីទាំងមូល។
លោកថាដោយមិនមានការទប់ស្កាត់អ្វីនោះ ចំណាយសុខមាលភាពសង្គមនឹងកើនឡើងរហូតដល់ទៅ២៧៧ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៦។
លោក Porter មានប្រសាសន៍ថា នោះមានន័យថា ការប៉ាន់ប្រមាណថ្លៃចំណាយនៃសុខមាលភាពមួយជីវិតចំពោះចំនួនប្រជាជនអូស្រ្តាលីបច្ចុប្បន្នមានចំនួនប្រមាណ4,8សែនកោដដុល្លារ៕
ប្រភព៖ SBS
loading...
0 comments:
Post a Comment