កុំយកជីវិតទៅលេងសើច! ផឹកស្រាអស់ជាង២កេស ស្រវឹងជោកចុះលេងទឹកលង់ស្លាប់

loading...
(ពោធិ៍សាត់)៖ បុរសមានមុខរបរជាកម្មករថ្មកែវម្នាក់ បានលង់ទឹកស្លាប់ ដោយសារផឹកស្រាស្រវឹង ហើយចុះហែលទឹក ក៏លង់ទឹកស្លាប់ រកសពមិនទាន់ឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង០១៖១៥នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចរមណីយដ្ឋានឈើតោក ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា បុរសដែលលង់ទឹក រមណីយដ្ឋានឈើតោកស្លាប់នោះ មានឈ្មោះ សេង ស៊ុន អាយុ៣២ឆ្នាំ មានមុខរបរជាកម្មករថ្មកែវ រស់នៅឃុំកំពង់ស្នោរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកអធិការ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជាមួយគ្នីគ្នាអស់ប្រហែលជា ២កេស រួចចុះទៅ ងូតទឹក ដោយហែលទៅលេងនៅចំណុចល្បាក់ខាងលើ ទឹកហូរគួច នៅរមណីយដ្ឋានឈើតោក ដោយស្ថិតក្នុងស្ថាន ភាពស្រវឹង ហើយក្នុងទីតាំងគ្រោះថ្នាក់ផងនោះ ជនរងគ្រោះប្រហែលងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់រកសាកសព មិនឃើញតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរក និងរាវរក ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕
 
 
ប្រភព៖ Freshnews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment