លោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៤:២០នាទី ចំនុចតាសាម ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីក្មេងលង់ទឹកប្រឡាយចិនស្លាប់កើត ឡើង ១លើក កុមារាឈ្មោះ ធឿន ដារ៉ា អាយុ ១០ឆ្នាំ រស់នៅ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ចុះងូចទឹក ចំកន្លែងជ្រៅ។
ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសព របស់ជនរងគ្រោះឈ្មោះ ធឿន ដារ៉ា សមត្ថកិច្ចអាច សន្និដ្ឋានបានថាជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដ មែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធី បុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕
ប្រភព៖ នគរបាលជាតិ
loading...
0 comments:
Post a Comment