លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុក មោងឬស្សី បានអោយដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកកែច្នៃ ស្លាកលេខ គ្មានអ្នក បើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុច កើតហេតុ បានវេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកអឹម អេសអិច គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ រឿម សល់ ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឬស្សី ធ្វើដំណើរពីទឹសបាត់ដំបងទៅទិសភ្នំពេញ បណ្ដាលអោយរបួសធ្ងន់ ២នាក់ (ប្រុស) របួសស្រាល ១នាក់ (ប្រុស)។
ករណីនេះ ជនរងគ្រោះទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន មកមន្ទីរពេទ្យស្រុក ចំនែកម៉ូតូ ២គ្រឿងបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សី រង់ចាំការដោះ ស្រាយតាមនីតិវិធីច្បាប់ ៕ប្រភព៖ នគរបាលជាតិ
loading...
0 comments:
Post a Comment