នគរបាល​ខេត្ត​បង្ក្រាប​ចោរ​ស្រី​ចូល​លួច​មាស​ក្នុងផ្ទះ​ពេល​ម្ចាស់​មិន​នៅ

loading...
កែប​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ករណី​ ចោរ​ចូល​លួច​មាស​ក្នុងផ្ទះ​ កើតឡើង​នៅផ្ទះ​ឈ្មោះ​អ៊ូ​ គង់​ ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​បី​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ បណ្តាល​ឱ្យ​បាត់​ចិញ្ចៀនមាស​២​វង់​ ទំងន់​៧​ជី​។​ ក្រោយ​កើត​ ហេតុ​ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ ឱ្យ​ជួយ​រក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​មក​វិញ​។​
​ក្រោយ​ទទួល​ពាក្យ​ បណ្តឹង​ លោក​អធិការ​នគរបាល​ស្រុក​បាន​ រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​សុំ​ការ​ដឹកនាំ​។​
​ក្រោយ​ទទួល​គោលការណ៍​ កំលាំង​ជំនាញ​បាន​រក​ឃើញ​តំរុយ​ ហើយ​ក៏​បាន​ហៅ​ជនសង្ស័យ​ឈ្មោះ​ស្វាយ​ ធា​ ស្រី​ អាយុ​៤០​ឆ្នាំ​ លំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ព្រៃ​តា​កុយ​ ឃុំ​ ស្រុក​ខាងលើ​ ដែល​ទៅ​ រកស៊ី​ចាំ​ការ​ហើយ​ស្នាក់​នៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ​មក​សាកសួរ​ រហូត​ដល់​ម៉ោង​11h​យប់​ ជនសង្ស័យ​បាន​សារភាព​ថា​ ពិត​ ជា​បាន​លួច​មាស​ឈ្មោះ​អ៊ូ​ គង់​ មែន​និង​បាន​នាំ​សមត្ថកិច្ច​យើង​ ទៅ​យក​មាស​នេះ​មក​វិញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​កំពុង​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ដំណាក់​ចង្អើរ​ ដើម្បី​រៀបចំ​បែបបទ​ប​ញ្ជូ​នៅ​ សាលាដំបូង​ចាត់ការ​បន្ត​។​ ចំណែក​មាស​ជន​រង​គ្រោះ​យើង​បាន​ធ្វើ​ដំណើរ​សុំ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ប្រគល់​ជូន​ជន​រង​គ្រោះជា​ម្ចាស់​វិញ​ ៕
ប្រភព៖  នគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment