សាវិន ហ្វីលីព​​ ស្នើ​ជំនួយ​ពី​ឧកញ៉ា ហុង ពីវ​ សង្គ្រោះ​ទារិកា​វ័យ​២ខែ​​មាន​ប្រស្រី​​ភ្នែក​ឡើង​បាយ

loading...
រាជធានី​ភ្នំពេញ៖ តារា​សម្ដែង​ សាវិន ហ្វីលីព នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​តុលា​ ឆ្នាំ​២០១៦​នេះ បាន​​បង្ហោះ​សំណេរ​មួយ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ ឧកញ៉ា ហុង ពីវ ជួយ​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ទារិកា​អាយុ​២​ខែ​ម្នាក់ ដែល​ប្រស្រី​ភ្នែក​ឡើងបាយ មិន​អាច​មើល​ពិភព​លោក​ដ៏​ធំ​ល្វើយ​នេះ​បាន ហើយ​ពេទ្យ​ប្រាប់​ថា រយៈ​ពេល​ដែល​អាច​ព្យាបាល​ទារិកា​កម្សត់​រូប​នេះ​ ឱ្យ​ភ្លឺ​ភ្នែក​នៅ​មាន​​ពេល​ត្រឹម​តែ​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ដូរ​កែវ​ភ្នែក​អស់​១៨០០​ដុល្លារ។ ​
​​
ក្នុង​សារ​របស់​តារា​រូប​នេះ​បាន​សរសេរ​ថា "ជូន​ចំពោះ​លោក​ឧកញ៉ា ហុង ពីវ ជា​ទី​គោរព​រាប់អាន​ខ្ញុំ​មាន​ការ​គោរព​កោត​ស្ញប់ស្ញែង​ ចំ ពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ ​ សូម​លោក​អាណិត​មេត្តា​ជួយ​បរិច្ចាគ​ថវិកា​សង្គ្រោះ​ដល់​កែវ​ភ្នែក​ទារិកា ប្រស្រី​ភ្នែក​ឡើង​បាយ​នេះ​ផង ​នាង​មាន​ឈ្មោះ​ ធឿន មីមី មាន​អាយុ​២​ខែ​ ជា​កូន​ទី​២ ក្នុង​គ្រួសារ​ក្រីក្រ នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​"។ 
លោក​បន្ត​ថា​ "ឪពុក​នាង​ជា​កម្មករ​ចុះ​ទូក​​នៅ​ថៃ​ ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ផង។ ថ្មីៗ​នេះ​ទារិកា​ អភ័ព្វ​កំពុង​ទទួល​ការ​ពិនិត្យ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ភ្នែក​ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ (សៀមរាប) ហើយ​ពេទ្យ​ប្រាប់​ថា រយៈ​ពេល​ដែល​អាច​ព្យាបាល​ទារិកា​ ឱ្យ​ភ្លឺ​ភ្នែក​នៅ​មាន​រយៈ​ពេល​ត្រឹម​តែ​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​​ ការ​សង្គ្រោះ​ គឺ​មាន​តែ​វះកាត់​ដូរ​កែវ​ភ្នែក ​និង​ត្រូវ​ទិញ​កែវ​ភ្នែក​ដូរ​ម្ខាង​តម្លៃ​១៨០០​ដុល្លារ​អាមេរិក​ តែ​គាត់​មិន​មាន​លទ្ធភាព​ទេ..ថ្ងៃនេះ​ម្ដាយ​និង​ទារិកា​នេះ​បាន​ត្រលប់​ទៅ​ភ្នំពេញ​វិញ​ហើយ"។​ 
​ក្នុង​នាម​ជា​ម្ចាស់​ស្ថាបនិក​មូលនិធិ​ជួយ​កុមារ​ម្នាក់​ លោក​ក៏​បាន​អំពាវ​នាវ ​ឲ្យ​​សប្បុរស​ជន​ទាំង​អស់​មេត្តា​រួមគ្នា ​ជួយ​សង្គ្រោះ​ទារិកា​កម្ស ត់​នេះ​ អោយ​មើល​ឃើញ​ពិភពលោក​នេះ​ផង​ "ដោយ​ក្ដី​រាប់អាន សាវិន ហ្វីលីព ស្ថាបនិក​មូលនិធិ​កុមារ​សាវិន​កម្ពុជា  សូម​ជួយ​ស៊ែ​អោយ​លោក​ឧកញ៉ា ហុង ពីវ បាន​ឃើញ​ផង .. នេះ​ជា​លេខ​ម្ដាយ​ទារិកា​ ធឿន ម៉ីម៉ី០៩៧ ៦៦ ២០ ៩៥២"៕
ប្រភព៖ knnasia
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment