សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ «ក.ស.ម» ជាអ្នករត់តុនៅក្នុងហាងលក់គ្រឿងក្លែមមួយកន្លែងនៅក្បែរប៉មទន្លេបិទ ស្រុកត្បូងឃ្មុំ ។
ស្ត្រីម្ចាស់ហាងលក់គ្រឿងក្លែមខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ មានភ្ញៀវ៦នាក់បានជិះម៉ូតូ៣គ្រឿងមកចូលផឹកស៊ីនៅកន្លែងរបស់គាត់ លុះនៅវេលាម៉ោង១០យប់ក៏បាននាំគ្នាជិះម៉ូតូចេញត្រឡប់ទៅវិញ ។ ពេលដែលចេញទៅបានហៅនារីរងគ្រោះទៅជាមួយ ហើយគាត់ក៏បានឃាត់ថា កុំទៅអី តែនាងនៅតែទៅទៀត លុះនៅព្រឹកថ្ងៃទី៧តុលា ស្រាប់តែលោកនាយប៉ុស្តិ៍ទន្លេបិទប្រាប់ឲ្យមកមើលអ្នកបម្រើស្រីដែលទៅជាមួយភ្ញៀវយប់មិញត្រូវគេចាប់រំលោភកំពុងតែដេកសម្រាកនៅពេទ្យខេត្តកំពង់ចាម ។
នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នាងមានស្រុកកំណើតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានបងប្អូន២នាក់ នាងជាកូនពៅ ។ នៅពេលដែលម្តាយស្លាប់ទៅ ឪពុកបានយកប្រពន្ធថ្មីទៀត ទើបនាងពិបាកពេកបានចេញពីផ្ទះមកស៊ីឈ្មួលនៅហាងក្បែរប៉មទន្លេបិទបាន៣ខែ ។ នៅយប់ថ្ងៃទី៦តុលានាងបានជិះម៉ូតូទៅជាមួយភ្ញៀវ ចូលក្លិបមួយកន្លែងនៅក្រុងកំពង់ចាម ហើយថាមានមនុស្សប្រុស៣នាក់បានវាយធ្វើបាប និងចាប់រំលោភនាងនៅចំណុចវាលស្មៅមួយកន្លែងដែលស្ថិតនៅមិនឆ្ងាយពីក្លិបនោះទេ ។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានប្រាប់ឲ្យដឹងថា នារីរងគ្រោះបានចោទមនុស្ស៣នាក់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាអ្នកចាប់រំលោភ ។ លុះពេលធ្វើការតាមស្រាវជ្រាវមិនមាន ហើយក្រោយមកថា កម្មករឡឥដ្ឋ ពេលទៅតាមរកក៏មិនមានទៀត ។ នារីរងគ្រោះបាននិយាយភូតភរសមត្ថកិច្ច ម្តងថាបែបនេះ ម្តងថាបែបនោះ ធ្វើឲ្យវង្វេងពិបាកនឹងស្រាវជ្រាវ ប្រសិនបើរំលោភនៅលើវាលស្មៅមែននោះ អាវដែលពាក់នឹងខ្លួននឹងត្រូវមានស្មាមប្រឡាក់ដី តែអាវស្អាត មិនឃើញមានប្រឡាក់អ្វីសោះ ។ តាមការបញ្ជាក់របស់លោកនាយប៉ុស្តិ៍រដ្ឋបាលទន្លេបិទនារីរងគ្រោះនៅពេលណាដែលស្រវឹងថ្នាំញៀននឹងដេកនៅតាមផ្លូវថ្នល់ ។
ទោះជាបែបណាក្តី ពេលនេះសមត្ថកិច្ចកំពុងតែឲ្យគ្រូពេទ្យធ្វើកោសល្យវិច័យហើយ ដើម្បីឲ្យដឹងថា ពិតជាត្រូវរងដោយការចាប់រំលោភមែន ឬមិនមែននោះ ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment