ប្រភពឱ្យដឹងថា ពេលនោះ ក៏ត្រូវមន្ត្រីចុះឈ្មោះបោះឆ្នោតប្រាប់ថា ឱ្យទៅប្តឹងនៅខាងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវទៅ (ដោយនឹកស្មានថាច្រឡំ) គេក៏ឃើញបុរសនោះ ជិះម៉ូតូត្រឡប់ទៅវិញ ដោយមិនមាត់មិន.កទេ តែគ្រប់គ្នាដឹងថា ស្រវឹងស្រាហើយ ។
មួយសន្ទុះក្រោយមក អ្វីដែលភ្ញាក់ផ្អើលនោះ គឺឃើញបុរសវៀតណាមខាងលើជិះម៉ូតូមកម្តងទៀត យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក មានឈ្មោះសុខ សុផល មានអាស័យដ្ឋានផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈដែលខ្លួននិយាយភាសាខ្មែរអត់ច្បាស់ផង ប៉ុន្តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅវិញ ។
ប្រភពឱ្យដឹងទៀតថា ពេលនោះមន្ត្រីចុះឈ្មោះបោះឆ្នោតបានពិនិត្យ និងប្រាប់ទៅគាត់វិញថា ខុសសង្កាត់ដែលរស់នៅ បើអញ្ចឹងត្រូវមានសាក្សីដែលអះអាងថា ពិតជារស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវពិតប្រាកដមែន ទើបអាចចុះឈ្មោះបាន ។ គ្រាន់តែមន្ត្រីចុះឈ្មោះប្រាប់ភ្លាម ត្រូវបុរសនោះច្រឡោតខឹងសម្បារ ហើយឡូឡាអុកឡុកដើរទះតុការិយាល័យ ទើបមន្ត្រីចុះឈ្មោះបោះឆ្នោតរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឱ្យឃាត់ខ្លួនតែម្តង ។ ការចាប់ខ្លួនបុរសខាងលើ គឺយើងតាមពាក្យបណ្តឹងរបស់ប្រធានការិយាល័យបោះឆ្នោត ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment