បន្ទាប់ពីលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យដែលបានទទួលការជ្រើសតាំងជាបេក្ខជនប្រធានាធិបតី អាមេរិកបានចាយវាយប្រាក់កាសខ្លួនឯងយ៉ាងច្រើនក្នុងការឈរឈ្មោះជា ប្រធានាធិបតីរបស់ខ្លួន ឥឡូវនេះ លោកកំពុងតែចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងក្នុងការរៃអង្គាសប្រាក់ សម្រាប់ការប្រជែងរបស់លោកជាមួយនឹងបេក្ខជនប្រធានាធិបតីខាងគណបក្ស ប្រជាធិបតេយ្យ ដែលទំនងជាលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។
លោក Trump បានមានប្រសាសន៍ថា លោកបានចាយប្រាក់របស់ខ្លួនអស់ចំនួន៤៤លានដុល្លារនៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេលរាប់ខែមកនេះ ដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្ស សាធារណរដ្ឋ ខណៈដែលលោកបានទទួលប្រាក់វិភាគទានចំនួន១២លានដុល្លារផ្សេងទៀតពី អ្នកគាំទ្ររបស់លោក។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោកបានស្នើឲ្យប្រធានហិរញ្ញវត្ថុនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក គឺលោក Steven Mnuchin ដែលជាប្រធានក្រុមហ៊ុនវិនិយោគឯកជនមួយ ឲ្យមើលការខុសត្រូវទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការរៃអង្គាស ប្រាក់ថ្នាក់ជាតិ សម្រាប់អ្វីដែលក្លាយទៅជាយុទ្ធនាការឃោសនាបោះឆ្នោតដែលមានទឹកប្រាក់ ១ពាន់លានដុល្លារផងនោះ។
លោក Trump ជារឿយៗអួតដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា លោកគឺជាបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦តែម្នាក់គត់ដែលបានចាយប្រាក់កាសផ្ទាល់ខ្លួន បើទោះបីជានេះជាការអះអាងមួយដែលពន្លើសក៏ដោយ ដោយហេតុផលថា លោកក៏ទទួលប្រាក់វិភាគទានផងដែរ។
បច្ចុប្បន្ននេះ លោកបានទទួលស្គាល់ថា លោកនឹងលក់អចលនទ្រព្យមួយចំនួនរបស់លោក ដែលលោកហៅថា នេះជាអ្វីដែលលោកមិនចាំបាច់នឹងធ្វើ ដើម្បីប្រមូលប្រាក់រាប់លានដុល្លារដែលចាំបាច់សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោតជាតិប្រជែងនឹងលោកស្រី Clinton៕

លោក Donald Trump ថ្លែងក្នុងសន្និសីទកាសែតនាពេលរាត្រីនៃថ្ងៃបោះឆ្នោតបន្ទាប់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA
loading...
0 comments:
Post a Comment