Katy Perry ការពារមិត្តប្រុស ក្រោយធ្លាយរូបឱបថើបជាមួយ Selena ក្នុងក្លឹប
loading...
បន្ទាប់ពីរូបថតឱបគ្នាស្និទ្ធស្នាលរវាង តារាចម្រៀង Selena Gomez និងតារាសម្ដែង Orlando Bloom ដែលត្រូវជាមិត្តប្រុសរបស់តារាចម្រៀង Katy Perry បានបែកធ្លាយសុសសាយពេញបណ្ដាញអ៊ីនធឺណិត ក្រុមអ្នកគាំទ្របានទន្ទឹងរង់ចាំប្រតិកម្មតបតរបស់ម្ចាស់បទ “Roar” ថាតើនាងនឹងនិយាយបែបណាក្រោយឃើញរូបថតមិត្តប្រុសខ្លួនស្និទ្ធស្នាលជាមួយ Selena បែបនេះ។ផ្ទុយពីការរំពឹងទុករបស់គ្រប់គ្នា Katy Perry មិនបានបង្ហាញប្រតិកម្មឬព័ត៌មានអវិជ្ជមានពីចំណងស្នេហ៍នោះឡើយ ប៉ុន្តែកាលពីព្រឹកថ្ងៃព្រហស្បតិ៍ Katy បានចេញមុខសរសេរលើបណ្ដាញ Twitter របស់ខ្លួនដើម្បីបង្ហាញពីទង្វើល្អៗរបស់មិត្តប្រុសខ្លួនជំនួសវិញ។ ភ្ជាប់ជាមួយ Link ព័ត៌មានអំពីសកម្មភាពសប្បុរសធម៌របស់ Bloom ជាមួយអង្គការ UNICEFម្ចាស់បទ “Dark Horse” បានសរសេរថា៖“ជាជាងចំណាយកម្លាំងនិងបើកភ្នែកមើលរឿងមិនបានការនោះ គួរតែមកចាប់អារម្មណ៍រឿងដ៏ល្អមួយនេះវិញ”។
មិនតែប៉ុណ្ណោះក្រោយ Katy Perry បង្ហោះសារនេះ អតីតមិត្តស្រីរបស់ Justin ក៏បានចែករំលែកព័ត៌មាននេះបន្តលើ Twitter របស់នាងដូចគ្នាដែរ ៕
ប្រភព៖ Sabay
loading...
0 comments:
Post a Comment