ទូរស័ព្ទម៉ាក FREETEL របស់​ជប៉ុន​ដ៏ប្រណិត បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ម្ពុជា

loading...
(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទម៉ាក FREETEL ដែលជាអ្នកអភិវឌ្ឍទូរស័ព្ទ Smartphone សហការជាមួយ Seatel ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញទូរស័ព្ទ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសម្ភោធជាផ្លូវការហើយនូវទូរស័ព្ទ FREETEL ក្នុងផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី។
ក្នុងឱកាសនោះ លោក Hayashi Ryoji នាយកប្រតិបត្ដិ FREETEL បានថ្លែងថា អ្វីដែលពិសេសនៅក្នុងកម្មវិធីនេះ គឺ FREETEL បានបង្ហាញវត្តមាន Priori 3 ជាទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន មានតម្លៃសសមរម្យ គុណភាពស្តង់ដាជប៉ុន ដែលនឹងដាក់លក់នៅទីផ្សារកម្ពុជា ។
លោក បន្ដថា ដោយផ្អែកលើកគុណភាព នឹងគំនិតច្នៃប្រឌិតរបស់ជប៉ុន ដើម្បីផ្តល់នូវផលិតផលលំដាប់ថ្នាក់ពិភពលោក FREETEL បានបង្ហាញវត្ដមានទូរស័ព្ទចល័ត​របស់ខ្លូនក្រោយស្លាកសញ្ញា​ផលិកផលជប៉ុន ដែលត្រូវបានគូសបង្ហាញ ក្នុងថ្ងៃបើកសម្ពោធនេះ ពិសេសនោះ យើងបានដាក់ឲ្យអតិថិជនទស្សនា​ នៅបញ្ជរតាំងបង្ហាញ ដើម្បីធ្វើការសាកតេស្តប្រើ និងលេខទូរស័ព្ទ Priori3 បានផងដែរ រួមទាំងមានកម្មវិធីកម្សាន្ដ ដែលមានការសម្ដែង ការលេងហ្គេម និងការចាប់ឆ្នោតទៀតផង។
លោក បន្ដទៀតថា Priori 3 គឺជាទូរស័ព្ទជំនាន់ទី៣ នៃស៊េរី Priori ដែលជាម៉ាកដំបូងគេដែលដាក់សម្ពោធ ដោយ FREETEL ព្រោះវាជាទូរស័ព្ទ ដែលតំណាងឲ្យជំនាន់ទូរស័ព្ទស្តង់ដា ប្រើបានគ្រប់ស៊ីម Priori 3 ដែលជាសេចក្ដីត្រូវការរបស់អតិថិជន សម្រាប់ប្រើប្រាស់ប្រភេទ smartphone ដ៏ច្រើនលើសលប់ តាមរយៈការផ្ដល់តម្លៃសមរ្យ និងសមត្ថភាពការងារ។
លោក បានបន្ថែមថា« FREETEL ជាប្រភេទ smartphone ដែលមានលក្ខណៈសំខាន់៣ រួមមាន ភាពធន់រឹងមាំបែបជប៉ុន មានច្រើនពណ៌ និងជាឧបករណ៍ដ៏មានថាមពល ដែលមានតម្លៃទាប ហើយ Priori ៣ ដំណើរការដោយប្រព័ន្ធ Android5.1 គាំទ្រដោយ អ៊ីនធីណិតល្បឿនលឿន LTE មានកាមេរ៉ាមុខ8MP និងកាន់ថ្មបានយូរ (បន្ថែមកម្លាំងដល់ 23%) ។ កាន់តែពិសេសនោះ  Priori3  បានមកជាមួយមុខប្រើស៊ុម២ ដើម្បីផ្ដល់ភាពងាយ ស្រួលដល់ការប្រើប្រាស់ និងមាន៦ពណ៏ដ៏ស្រស់ស្អាត សម្រាប់ជ្រើសរើសតាមចំណូលចិត្តទៀតផង» ។
គូរបញ្ជាក់ថា FREETEL បានក្លាយទៅជាក្រុមហ៊ុនផលិតផលទូរស័ព្ទឆ្លាតវៃ smartphoneរបស់ជប៉ុន ដែលជំនាញ លើកាផលិតគ្រឿងទូរស័ព្ទខ្លូនឯង ជាមួយការប្ដេជ្ញាចិត្ដក្នុងការផ្ដល់នូវ​ទូរស័ព្ទគុណភាពខ្ពស់ និង តម្លៃទាប។ ជាងនេះទៅទៀត សព្វថ្ងៃនេះFREETEL ជាទូរស័ព្ទអត់ជាប់ lock ទី១ ក្នុងទីផ្សារជប៉ុន ហើយក៏មានហាងប្រតិបត្ដិការចំនួន៥០ នៅជប៉ុនផងដែរ៕
 
 
 
ប្រភព៖Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment