ឌួង ហ្សូរីដា បរិច្ចាគឈាម និងធ្វើបុណ្យថ្ងៃខួបកំណើត

loading...
ភ្នំពេញៈ ខុសពីតារាសិល្បៈសិល្បៈភាគច្រើនដែលយកថ្ងៃខួបកំណើតអញ្ជើញ ភ្ញៀវអោយផ្អើលអ្នកកាសែតដើម្បីបង្អួតភាពឡូយឆាយនោះ តារាសម្ដែង និងជាពិធីការិនី នាងឌួង ហ្សរីដា បែរជាកំណត់ថ្ងៃខួបកំណើតរបស់ខ្លួនដើរធ្វើបុណ្យតាមវត្ត និងបរិច្ចាគឈាមដើម្បីញញាក់អារម្មណ៍មហាជន អោយចេះចូលរួមក្នុងការងារជួយសង្គមទៅវិញ។
នាងក៏ត្រូវគេឃើញលើកគ្នាទៅបន់ស្រន់ព្រះអង្គដង្កើកាលពីថ្ងៃទី១៣ឧសភា ដែលជាថ្ងៃខួបកំណើតនោះដែរ។
ឌួង ហ្សូរីដា ថ្លែងប្រាប់ Postnews ថា ថ្ងៃ១៣ ឧសភា គឺជាថ្ងៃខួបគម្រប់៣៣ឆ្នាំរបស់នាង តែនាងមិនបានចាត់ចែងធ្វើពិធីខួបកំណើតដូចតារាភាគច្រើននោះទេ ក្រៅពីមានតារាសិល្បៈដូចជាអ្នកនាងចន ច័ន្ទលក្ខិណា និងសិស្សប្អូនមួយចំនួនផ្លុំនំអោយ និងជួបជុំញាំអីជុំគ្នានៅពេលល្ងាច។
ប៉ុន្តែនាងបានយកថ្ងៃឆ្លងថ្ងៃកំណើតនោះទៅថ្វាយទេយ្យទានប្រគេនដល់ព្រះសង្ឃ ទៅបន់ស្រន់អុជធូបដល់ព្រះអង្គដង្កើ និងចូលរួមបរិច្ចាគឈាមជាមួយនឹងក្រុមការងាររបស់Master Club ប្រមាណជា៣០នាក់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។  នាងថាសកម្មភាពដែលនាងបានធ្វើនោះ មិនមែនជាលើកទី១នោះទេសូម្បីតែការបរិច្ចាគឈាម ដោយគ្រាន់តែនោះជាលើកទី១ដែលនាងចូលខ្លួនទៅបរិច្ចាគឈាមចំថ្ងៃខួបកំណើត។
នាងនិយាយថា«រាល់ឆ្នាំក្រៅពីទៅធ្វើបុណ្យនៅវត្ត និងទៅបន់ព្រះអង្គដង្កើ ខ្ញុំមានចែកអំណោយលុយកាក់ និងអំណោយដល់ចាស់ៗអីថែមទៀត ប៉ុន្តែឆ្នាំនេះខ្ញុំរៀបចំអត់ទាន់ចឹងបានតែចែកទានតិចតួចទេ ប៉ុន្តែវាល្អត្រង់ខ្ញុំបានចូលរួមផ្ដល់ឈាមជួយដល់ក្មេងៗនៅមន្ទីរពេទ្យគន្ធបុប្ផា! ខ្ញុំយល់ថា នេះជាការពញាក់អារម្មណ៍សំខាន់មួយដែរ!»។
ឌួង ហ្សូរីដា បញ្ជាក់ថាកាលពីឆ្នាំ២០១០នាងធ្លាប់ប្រារព្ធខួបកំណើតធំដុំម្ដងដែរ ប៉ុន្តែបន្តបន្ទាប់មកនាងក៏ជ្រើសយកវិធីធ្វើបុណ្យ និងដាក់ទាន ដើម្បីជាការឆ្លងឆ្នាំវិញ។ នាងថា ហេតុផលដែលបានធ្វើនេះ គឺដើម្បីបានបុណ្យកុសលផង និងម្យ៉ាងកុំអោយរំខានតារាសិល្បៈរួមអាជីពដោយសារតែនាងប្រកាន់ភ្ជាប់ធ្វើខួបធំដុំនោះផង។ គាប់ជួនជានាងមិនសូវមានពេលក្នុងការចាត់ចែងទៀតទើបរឹតតែឃ្លាតឆ្ងាយតែម្ដង ពីការកាត់នំក្នុងហាង ដែលអមដោយសំឡេងទះដៃយ៉ាងកងរំពឹង និងអ្នកកាសែទច្រូងច្រាងចូលផ្ដិតរូប៕
photo_2016-05-14_08-27-22 (2)
photo_2016-05-14_08-27-19
photo_2016-05-14_08-27-20
photo_2016-05-14_08-27-21
photo_2016-05-14_08-27-24
photo_2016-05-14_08-27-23
photo_2016-05-14_08-27-22
photo_2016-05-14_08-27-28
photo_2016-05-14_08-27-27
photo_2016-05-14_08-27-26
photo_2016-05-14_08-27-25
photo_2016-05-14_08-27-29
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment