យោងតាមគេហទំព័រ Asian E-News កាលពីពេលថ្មីៗកន្លងមកឱ្យដឹងថា នាង Michelle Chen សម្តែងក្នុងរឿង «Pali Road» ត្រូវផលិតករ(អ្នកដឹកនាំរឿង)ឱ្យនាងដោះសម្លៀកបំពាក់នៅលើគ្រែជាមួយ តួប្រុសដែលសម្តែងដោយលោក Jackson Rathbone អាយុ៣១ឆ្នាំ ។
នាង Michelle Chen ដើរតួជាវេជ្ជបណ្ឌិតចុះកម្មសិក្សា ចំណែក Jackson Rathbone សម្តែងជាគ្រូបង្រៀនសាលាបឋមសិក្សា ។ រឿង Pali Road នឹងក្លាយជាភាពយន្តបើកឆាកក្នុងមហោស្រពភាពយន្តអាស៊ី-ប៉ាស៊ីហ្វិក នៅឡូសអេនចឺឡេស សហរដ្ឋអាមេរិក ៕

ប្រភព៖everyday
loading...
0 comments:
Post a Comment