ក្នុងបរិបទគ្រោះរាំងស្ងួតនៅពេលនេះ រដ្ឋាភិបាលត្រូវអំពាវនាវដល់ប្រជាជននៅទីប្រជុំជន ដែលមិនត្រឹមតែនៅក្នុងរាជធានីនោះទេ ឲ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ហើយការអំពាវនាវនេះ វាគួរតែជាយុទ្ធនាការទ្រង់ទ្រាយធំថ្នាក់ជាតិដើម្បីទទួលបាន ប្រសិទ្ធភាព។
ទាំងនៅលើទំព័រសារព័ត៌មាន និងទាំងនៅក្នុងបណ្តាញសង្គមហ្វ៊េសប៊ុក ព័ត៌មានស្តីពីការខ្វះខាតទឹកប្រើប្រាស់របស់អ្នកភូមិ សត្វពាហនៈងាប់ដោយគ្រោះរាំងស្ងួត ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានប្រកាសចលនាជួយផ្តល់ទឹកប្រើប្រាស់ដល់អ្នកភូមិ និងដល់សហគមន៍ដែលខ្វះខាតទឹក។ ប៉ុន្តែវានៅខ្វះចលនាដ៏សំខាន់មួយទៀត គឺការប្រើប្រាស់ទឹកដោយសន្សំសំចៃរបស់អ្នកទីក្រុង ឬអ្នកដែលរស់នៅក្នុងទីប្រជុំជនដែលមិនទាន់ទទួលពិសោធន៍នៃការអត់ទឹក ប្រើប្រាស់នៅឡើយនោះ។ តាមពិត ចលនានៃការសន្សំសំចៃទឹក បានកើតមានជាច្រើនឆ្នាំរួមមកហើយ នៅក្នុងបណ្តាប្រទេសជឿនលឿន ដោយសារពួកគេបានយល់អំពីគ្រោះមហន្តរាយនេះ។
loading...
0 comments:
Post a Comment