ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា កម្ពុជានឹងនាំចេញអង្ករទៅចិនឲ្យលើសពី ១ម៉ឺនតោន

loading...
ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៥ ឧសភា នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោយជំនួបប្រជុំពិភាក្សាលើផែនការសកម្មភាព និងការចំណាយ លើការទទួល ជំនាញការចិន លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាង ថាបន្ទាប់ពី មន្ត្រីជំនាញការចិនចុះមកពិនិត្យផ្ទាល់ក្រុមហ៊ុន២៨ ដែលមានឈ្មោះក្នុងបញ្ជីជាអ្នកផលិត អ្នកកែច្នៃអង្ករកម្ពុជា លោកសង្ឃឹមថាកម្ពុជានឹងនាំចេញអង្ករទៅប្រទេសចិនឲ្យលើសពី១ម៉ឺនតោន នាពេលខាងមុខ។
លោកបានបន្តថា ដើម្បីជំរុញការងាររៀបចំសម្របសម្រួលជាមួយភាគីចិន និងក្នុងទិសដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរ ក្នុងនាមប្រធានសហព័ន្ធស្រូវអង្ករ និងប្រធានក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិត កែច្នៃ  ស្តុកអង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន ត្រូវពង្រឹងសមត្ថភាព ក៏ជាគុណភាព រួមទាំងបរិមាណត្រឹមត្រូវតាមស្តង់ដារ ដើម្បីឲ្យគេ (ចិន) ទទួលស្គាល់យើង។ ក្រៅពីចិន ក៏កម្ពុជានាំចេញអង្ករទៅកាន់អឺរ៉ុបផងដែរ។
យោងតាមលិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានអោយដឹងថា ភាគីចិននឹងចាត់មន្រ្តីជំនាញចំនួន០៦នាក់  ចុះមកពិនិត្យផ្ទាល់ក្រុមហ៊ុន២៨ ដែលផ្តល់ដោយភាគីកម្ពុជា ដូច្នេះមន្ត្រីជំនាញទាំងនោះនឹងត្រូវចំណាយពេល១៤ថ្ងៃ  ក្នុងការពិនិត្យក្រុមហ៊ុនទាំង២៨នេះ។
កាលពីថ្ងៃទី០៤ ឧសភានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៩ សហភាពអឺរ៉ុប បានបញ្ជាក់ថា បើសិនអ្នកនាំចេញអង្ករទៅទីផ្សារអឺរ៉ុបយកអង្ករប្រភេទក្រអូប ដែលអឺរ៉ុបត្រូវការលាយជាមួយប្រភេទអង្ករផ្សេងទៀតនោះ វានឹងបង្កឧបសគ្គសម្រាប់ប្រទេសកម្ពុជា ក្នុងចូលទីផ្សារស្រូវអង្ករនៅអឺរ៉ុប។ លើសពីនេះ សហភាពអឺរ៉ុប ក៏ស្នើឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា សហការផ្តល់ទិន្នន័យជាក់ស្តែងស្តីពីការនាំចេញស្រូវអង្ករទៅអឺរ៉ុប។
លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាតាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់ស្តង់ដារបទដ្ឋាន និងក្រុមសីលធម៌ច្បាស់លាស់ណាស់ មុននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ពោលគឺមិនមានការលាយអង្ករនាំចូលពីវៀតណាមឡើយ៕
photo_2016-05-05_16-40-17 
photo_2016-05-05_16-51-59 
photo_2016-05-05_16-52-02 (2) 
 photo_2016-05-05_16-52-04
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment