លោកថាលោកថៃ នរៈសត្យា បានបង្ហាញអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីដេនីក្វាន់ ទទួលយកកំហុសរបស់ខ្លួនជាសាធារណៈតាមរយៈវីដេឃ្លីបនៅលើហ្វេសប៊ុកនិងថាការអញ្ជើញនាងទៅកាន់ក្រសួងគ្រាន់តែចង់ណែនាំបន្ថែមតិចតួចដូចឪពុកម្ដាយ ហៅកូនទៅទូន្មានក្នុងនាមជាជាម៉ែជាឪប៉ុណ្ណោះ។ លោកនិយាយថា៖ “លោកថៃ នរៈសត្យា គាត់ប្រាប់ខ្ញុំហើយថាឲ្យប្រាប់ដេនីក្វាន់ថាកុំគិតថាក្រសួងហៅទៅស្ដីឲ្យ ព្រោះគាត់សុំទោសប៉ុណ្ណឹងវាចប់ហើយប៉ុន្តែមកពីគាត់ជ្រុលចេញលិខិតទៅហើយទើបគិតថាជួបគ្នាបន្តិចតែម្ដងទៅ សំខាន់គឺដេនី ក្វាន់កុំបន្តស៊ិចស៊ីដូចអ្វីដែលនាងបានប្រកាសទៅបានហើយ!”។តារាសម្ដែង នាង ដេនី ក្វាន់ បានប្រាប់VOD កាលពីល្ងាចថ្ងៃទី១៣ ឧសភាថានាងបានទទួលលិខិតនោះហើយ ហើយនាងនឹងទៅជួបក្រសួងតាមការស្នើសុំដោយទោះជាត្រូវទទួលការស្ដីបន្ទោសបែបណាក៏នាងបញ្ជាក់ថានឹងទទួលយកទាំងអស់។ យ៉ាងណាមិញ នាងនៅតែបដិសេធថាបើក្រសួងទាមទារឲ្យនាងសុំទោសតារារៀមច្បងណាម្នាក់ ដែលមាក់ងាយនាងក្នុងការរិះគន់ នាងសុំអត់ធ្វើនោះទេ។ នាងនិយាយថា៖ “ថ្ងៃទី១៧(ឧសភា)ហ្នឹងខ្ញុំនឹងទៅបង ប៉ុន្តែខ្ញុំឆ្ងល់ថាលិខិតហ្នឹងក្រសួងផ្ញើឲ្យខ្ញុំជាលក្ខណៈបុគ្គល មិចបានមានគេបង្ហោះអត្ថន័យពេញក្នុងហ្វេសប៊ុកចឹង! ដោយឡែកសម្រាប់ថ្ងៃនោះ ខ្ញុំគិតហើយថាទោះជាក្រសួងគាត់ឲ្យខ្ញុំកែប្រែអីបន្ថែមពីការប្រកាសរបស់ខ្ញុំទៀត ក៏ខ្ញុំធ្វើបានដែរ លើកលែងតែមួយគឺឲ្យខ្ញុំសុំទោសអ្នករិះគន់បែបមើលងាយខ្ញុំ!”។លោកសុះ ម៉ាច បានថ្លែងត្រង់ចំណុចនេះថា រឿងសង្កត់អោយដេនី ក្វាន់សុំទោសបុគ្គលណាម្នាក់ឬតារាណាម្នាក់ ក្នុងពេលផ្ទុះជម្លោះ លោក និងលោកថៃ នរៈសត្យាបានពិភាក្សាគ្នាហើយថាមិនស្ថិតក្នុង របៀបវារៈនៅ ថ្ងៃជជែកគ្នានៅទីស្ដីការក្រសួងវប្បធម៌នោះទេ ដោយសារតែរឿងរ៉ាវនោះពួកលោកយល់ថាជារឿងបុគ្គល។ លោកថាបើមានការសុំទោស គឺលុះត្រាតែសុំទោសទៅវិញទៅមក ព្រោះក្នុងរិះគន់លោកក៏មើលឃើញថាអត្ថន័យក្នុងការរិះគន់បានបង្កប់នូវការមាក់ងាយ ទើបនាំឲ្យក្លាយទៅជាជម្លោះពាក្យសម្ដីនោះ។ លោកនិយាយថា៖ “ម្នាក់ៗ(តារាៗ)ចេះតែចង់ឲ្យខ្ញុំ និងក្រសួងតម្រូវឲ្យដេនីក្វាន់សុំទោសរឿងហ្នឹង ខ្ញុំថាបើមានការសុំទោសមែន លុះត្រាសុំទោសដូចគ្នាព្រោះពួកខ្ញុំអានការរិះគន់ទៅក៏ឃើញចំណុចខ្លះដែលដេនីក្វាន់ពិបាកទទួលយកដែរ ឲ្យខ្ញុំទៅសង្កត់ម្ខាងៗអត់កើតទេ! ខ្ញុំថាអ្នកសិល្បៈខ្វះអីវិធីស្ថាបនាគ្នា ចាំបាច់អីទៅវាយប្រហារគ្នាតាមហ្វេសប៊ុក សម្រាប់ខ្ញុំនិងក្រសួងបានជជែកគ្នាហើយថាអត់លូកដៃ!”។ លោកទទូចឲ្យតារាទាំងអស់មានភាពស្ងប់ស្ងាត់និងផ្ដល់ការយោគយល់ចំពោះអ្នកសិល្បៈដូចគ្នា ដើម្បីកុំឲ្យមើលឃើញពីការបែកបាក់សាមគ្គី៕
ប្រភព៖ VOD
loading...
0 comments:
Post a Comment