អសបលើក​ឡើង​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ក្រោយ​ការវាយប្រហារ​ទៅលើ​ជំរំ​ជន​ផ្លាស់ទី​ស៊ីរី

loading...

ការវាយប្រហារ ​ទៅលើ​ជំរំ​ជនផ្លាស់ទី នៅប្រទេស​ស៊ីរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បណ្តាល​ឲ្យ​មាន​ការប្រឆាំង​តវ៉ា​យ៉ាងខ្លាំងក្លា​ ពី​សហគម​អន្តរជាតិ។ នៅ​ថ្ងៃ​សុក្រ ឧត្តមស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន ​បរិហារ​ទង្វើ​ទម្លាក់​គ្រាប់បែក​លើ​ជំរំ​តង់​របស់​ជនភៀសខ្លួន ថា ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បើក​ការប្រជុំ​ជាបន្ទាន់​ ដើម្បី​យក​ករណី​នេះ​ទៅ​ជំនុំជម្រះ នៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI។
ឧត្តមស្នងការ ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និយាយ​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ដោយ​មើល​ទៅលើ​លក្ខណៈ​វាយប្រហារ​របស់​ជនដៃដល់។ តាម​លោក​Zeid Ra’ad al Hussein ជំរំបោះតង់​របស់​ជនភៀសខ្លួន ដែល​បាន​រត់គេច​ចេញ​ពី​សង្រ្គាម​ប្រយុទ្ធគ្នា​នៅ​ទីក្រុង​អាឡិប ស្ថិតន​នៅ​កណ្តាល​វាល។ ដូច្នេះ ការវាយប្រហារ​ទៅលើ​ជំរំ​ជនភៀសខ្លួន ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល គឺ​មិនមែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះឡើយ។

ការទម្លាក់​គ្រាប់បែក​ទៅលើ​ជំរំ​ជនផ្លាស់ទី នៅ​ខេត្ត​អ៊ីដលីប ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្លាប់​មនុស្ស​២៨នាក់ ដែល​ភាគច្រើន​ជា​កុមារ និង​ធ្វើ​ឲ្យ​មនុស្ស​របួស​ជាង ៥០នាក់។ នៅថ្ងៃ​សុក្រ មន្រ្តី​សិទ្ធិ​មនុស្ស និង​អង្គការ​ក្នុង​ស្រុក​កំពុង​ធ្វើការ​ស៊ើបអង្កេត ស្វែងរក​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​គេ​បាន​ធ្វើ​ទៅលើ​ជនស្លូតត្រង់ នៅ​ស៊ីរី។ តាម​ឧត្តមស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ព័ត៌មាន​បឋម​បាន​បង្ហាញ​ថា ការវាយប្រហារ​ទម្លាក់​គ្រាប់បែក​បង្កឡើង​ដោយ​យន្តហោះ​របស់​ទាហាន​រដ្ឋាភិបាល ​ស៊ីរី។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ គេ​នៅ​ត្រូវការ​ព័ត៌មាន​បញ្ជាក់​បន្ថែម ទៀត។

នៅពេល​ដែល​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​ ក្រុមប្រឹក្សា​សន្តិសុខ​លើក​យក​ករណី​ខាងលើ​ទៅ​ជំនុំជម្រះ​នៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ កងទ័ព​ស៊ីរី នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​ចេញ​មុខ​បដិសេធ​ថា ការវាយប្រហារ​ទៅលើ​ជំរំជន​ផ្លាស់ទី មិនមែន​ជា​ស្នាដៃ​របស់ខ្លួន។ ទីក្រុង​ម៉ូស្គូ​ឯណោះវិញ ដែល​ជាសម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី និង​ដែល​កំពុង​បើក​ប្រតិបត្តិការ​ទ័ពអាកាស​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ ការពារ​រដ្ឋាភិបាល​ស៊ីរី ដោយ​អះអាង​ថា គ្មាន​យន្តហោះ​ណាមួយ រួម​ទាំង​របស់​រុស្ស៊ីផង បាន​ហោះ​ពី​លើ​ជំរំ​ជនភៀសខ្លួន នៅ​ទីក្រុង​អ៊ីដលីប​ទេ។
តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​រុស្ស៊ី​ដែល​បាន​និយាយ​ប្រាប់​ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ដោយ​ផ្អែក​ទៅលើ​រូបភាព ថតបាន​នៅក្រោយ​ការវាយ​ប្រហារ ជំរំតង់​នៅ​ទីក្រុង​អ៊ីដលីប​ទំនង​រង​ការបាញ់​ប្រហារ​ដោយ​គ្រាប់ផ្លោង​របស់​ ទាហាន​អាល់នូស្រា បណ្តាញ​របស់​អាល់កៃដា នៅ​ប្រទេស​ស៊ីរី ដែល​កំពុង​មាន​វត្តមាន និង​សកម្មខ្លាំង នៅ​ក្បែរ​ជំរំ​ជនភៀសខ្លួន នៅទីក្រុង​អ៊ីដលីប។

នៅថ្ងៃ​សុក្រ ក្រសួង​ការបរទេស​បារាំង​វិញ ក៏​បាន​ចេញ​ផង​ដែរ សេចក្តី​ថ្លែងការណ៍ ថ្កោលទោស​សកម្មភាព​វាយប្រហារ​ទៅលើ​ជំរំជនភៀសខ្លួន ស៊ីរី។ ក្រៅ​តែ​ពី​អំពាវនាវ​សុំ​ឲ្យ​រុស្ស៊ី ដាក់​គំនាប​លើ​របប​ស៊ីរី ទីក្រុង​ប៉ារីស​បាន​ទាមទារ​សុំ​ឲ្យ​មាន​ការស៊ើប​អង្កេត​ឯករាជ្យ និង​មិន​លំអៀង​មួយ ដើម្បី​ឈាន​ទៅ​បំភ្លឺ​ទង្វើ​សាហាវ​ព្រៃផ្សៃ របស់ឧក្រិដ្ឋជន៕
media 
តង់​មួយភាគធំ​របស់​ជំរំ​ជនភៀសខ្លួន​ស៊ីរី​បាន​រងការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​៥​ឧសភា ២០១៥
ប្រភព៖ RFI 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment