យោងតាមកាលវិភាគប្រកួតដែលផ្សាយនៅលើគេហទំព័រផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះទទួលទីម័រខាងកើតសម្រាប់ជំនួប មិត្តភាពនៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង៧ល្ងាច ថ្ងៃទី២៩ ខែឧសភា។
កម្ពុជា និងទីម័រខាងកើត សុទ្ធតែមានបេសកកម្មរៀងៗខ្លួន ក្នុងការប្រកួតវគ្គ Play-off វគ្គជម្រុះជុំទីបីនៃព្រឹត្តិការណ៍ AFC Asian Cup 2019 ដោយកម្ពុជាត្រូវប៉ះចិន-តៃប៉ិ ខណៈទីម័រខាងកើតជួបម៉ាឡេស៊ី។
បន្ទាប់ពីជំនួបមិត្តភាពជាមួយទីម័រខាងកើត កម្ពុជាត្រូវទៅប្រកួតនៅទឹកដីចិន-តៃប៉ិ សម្រាប់ជើងទីមួយនាថ្ងៃទី២ ខែមិថុនា មុននឹងធ្វើជាម្ចាស់ផ្ទះវិញនាថ្ងៃទី៧ ខែមិថុនា៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment