ទិន្នន័យដែលលួចបានច្រើនជាងគេគឺបានពី Mail.ru, ១៥ ភាគរយបានមកពី Yahoo Mail, ១២ភាគរយ បានពី Hotmail និង ៩ភាគរយ បានពី Gmail។ ឈ្មោះគណនី និងលេខសម្ងាត់នៃធនាគារក៏មានស្ថិតក្នុងទិន្នន័យដែលត្រូវបាន គេលួចទាំងនោះដែរ។
ក្រុមហ៊ុន Hold Security បានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យផ្លាស់ប្ដូរលេខសម្ងាត់ ចាស់ចេញ ហើយជំនួសដោយលេខសម្ងាត់ថ្មីដែលមានរឹងមាំជាងមុន។
ទាក់ទងនឹងបញ្ហាខាងលើក្រុមហ៊ុន Google ដែលកាន់កាប់ Gmail បានឲ្យដឹងថា ពួកគេកំពុងត្រួតពិនិត្យលើបញ្ហានេះ ហើយក្រុមហ៊ុន Mail.ru វិញកំពុងតែស្វែងរកគណនីទាំងឡាយណាដែលរងការប៉ះពាល់។ ចំពោះ Microsoft ដែលគ្រប់គ្រង់ Hotmail បានត្រៀមការប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពជាស្រេចដើម្បីដោះ ស្រាយបញ្ហា។ ឯក្រុមហ៊ុន Yahoo មិនទាន់មានការឆ្លើយតបនៅឡើយ៕
ប្រភព៖ Sabay
loading...
0 comments:
Post a Comment