លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបជាងមួយម៉ោងនោះលោក ប្រាក់ សុខុន មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជិតស្និទ្ធជាមួយឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតចំនួន២៩នេះ ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី។
លោកបានបញ្ជាក់ដូច្នេះថា៖«ជាទម្លាប់ នៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសថ្មី ឡើងកាន់ដំណែង គេតែងតែធ្វើពិធីមួយ ដើម្បីរដ្ឋមន្ត្រីបានជួបជុំនិងបង្ហាញមុខ ក្នុងចំណោមប្រធានទូតបរទេសទាំងអស់នៅកម្ពុជា»។
ឆ្លើយនឹងសំណួរអ្នកកាសែត អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងជំនួបរវាងលោក ប្រាក់ សុខុន និងបណ្ដាអង្គទូតទាំងនេះ មិនមានបានលើកយកពីបញ្ហាលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយ យកមកពិភាក្សាគ្នាឡើយ៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment