ក្រុងម៉ានីលៈ មេដឹកនាំដាច់ខាតហ្វីលីពីន លោក Rodrigo Duterte ពីថ្ងៃអង្គារ បានប្រាប់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ឲ្យ «ឈប់រំខាន» ខណៈលោកបានគំរាមកំហែងបញ្ចប់សម្ព័ន្ធភាពជាច្រើនទសវត្សរ៍របស់ ប្រទេសលោកជាមួយអាមេរិកហើយងាកទៅរកចិន និងរុស្ស៊ី។
សម្តីច្រាសឆ្អេះថ្មីនេះ បានកើតមានឡើងខណៈហ្វីលីពីន និងអាមេរិក បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំដែលលោក Duterte បានព្រមានរួចហើយថាអាចជាលើកចុងក្រោយ ជាការឆ្លើយតបចំពោះការរិះគន់របស់អាមេរិកចំពោះសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មសម្លាប់មនុស្សរបស់លោក។
ខណៈលោកត្អូញត្អែរក្នុងសុន្ទរកថាពីរអំពីការអំពាវនាវរបស់អាមេរិក អ.ស.ប. និងសហភាពអឺរ៉ុបឲ្យគោរពសិទ្ធិមនុស្ស លោក Duterte បាននិយាយថា៖ «ខ្ញុំបានបាត់បង់ការគោរពចំពោះអាមេរិកហើយ។ លោកអូបាម៉ា ! អ្នកអាចចេញ! ឈប់រំខាន!»។
លោក Duterte ក៏បានហៅ ពលរដ្ឋអាមេរិកថា «មនុស្សលាក់ពុត» និងព្រមានថា វាអាចដល់ពេលដែលលោកនឹងបំបែកសម្ព័ន្ធ ភាពប្រទេសទាំងពីរទាំងស្រុងហើយ ដែលក្នុងនោះក៏មានទាំងសន្ធិសញ្ញាការពារជាតិទៅវិញទៅមកផងដែរ។
លោកបានគូសបញ្ជាក់ថា៖ «នៅទីបំផុត ក្នុងអាណត្តិរបស់ខ្ញុំខ្ញុំអាចបំបែកពីអាមេរិកហើយ។ ខ្ញុំសុខចិត្តទៅរករុស្ស៊ី ឬចិនវិញ។ បើទោះបីពួកគេមិនឯកភាពគ្នា ខាងមនោគមន៍វិជ្ជា ពួកគេក៏មានការគោរពសម្រាប់ប្រជាជន។ ការគោរព គឺសំខាន់ណាស់»។
ក្រុមអ្នកជំនាញ បាននិយាយថា លោក Duterte អាចប្រឈមនឹងឧបសគ្គធំជាច្រើន ក្រោយពីការគំរាមកាត់បន្ថយការជាវអាវុធអាមេរិក ហើយងាកទៅរកអាវុធរុស្ស៊ី និងចិន៕

លោក Duterte បង្ហាញកណ្តាប់ដៃជាមួយមន្ត្រីយោធា ក្នុងការសំណេះសំណាលនឹងកងទ័ព។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment