ស្ត្រីជនជាតិកូរ៉េម្នាក់ គាំងបេះដូងស្លាប់ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ

loading...
ខេត្តសៀមរាប៖ ស្ត្រីជនជាតិកូរ៉េម្នាក់ គាំងបេះដូងស្លាប់ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោយបញ្ជូន ទៅជួយសង្គ្រោះ។ សមត្ថកិច្ច សន្និដ្ឋានជា មួយក្រុមគ្រូពេទ្យថា ជនរងគ្រោះស្លាប់ដោយ សារគាំងបេះដូង ពីព្រោះជនរងគ្រោះ មានអាការៈថប់ ដង្ហើមខ្លាំង។
នគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ YOO BOK SOON ភេទស្រី អាយុ៧២ឆ្នាំ ជាភ្ញៀវទេសចរណ៍ កាន់លិខិត ឆ្លងដែនលេខM64340966 ធ្វើដំណើរតាមរយៈ ក្រុមហ៊ុនទេសចរណ៍ មួយក្នុ ងប្រទេសកម្ពុជា ហើយបានមកដល់ ខេត្តសៀមរាបនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ តាមជើងយន្តហោះ ពីទីក្រុងហាណូយ មកខេត្តសៀមរាប ហើយបានស្នាក់ នៅសណ្ឋាគារឈ្មោះ ស្តារីអង្គរ បន្ទប់លេខ១៤៣ ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលថា ពេលដែលជនរងគ្រោះ មកដល់ ខេត្តសៀមរាបភ្លាម និយាយ ប្រាប់គាត់ថា មានអាការៈមិនស្រួលខ្លួន រហូតដល់ថ្ងៃទី១២ ខែឆ្នាំដ៏ដែលបាន ប្រាប់ក្រុមហ៊ុនធូរ ដឹកយកទៅពិនិត្យ ព្យាបាលនៅ មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ក្រោយពីពិនិត្យ ព្យាបាលរួច ជនរងគ្រោះបាន ត្រឡប់មកសម្រាក នៅសណ្ឋាគារវិញ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នា២០១៦ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានប្រាប់ បងប្រុសគាត់ ទៀតថា មានអាការៈថប់ ដង្ហើមខ្លាំង និងបានដឹកយក ទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់វិញភ្លាមៗ តែដោយអាការៈ ធ្ងន់ធ្ងរពេកជន រងគ្រោះបាន ដាច់ខ្យល់ស្លាប់ តាមផ្លូវនៅ វេលាម៉ោង២០ និង៣៨នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
បច្ចុប្បន្នសព ត្រូវបានតម្កល់ ទុកនៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ ដើម្បីរងចាំការ សម្រេចពីស្ថានទូត និងក្រុមគ្រួសារ ជាមុនសិន។

ប្រភព៖ សៀមរាបប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment