ក្មេងប្រុសដែលចាប់ខ្លួនឈ្មោះខេន សៅវណ្ណា អាយុ១៥ឆ្នាំ មានទីលំនៅភូមិធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ។ លោកអធិការឱ្យដឹងថា នៅថ្ងៃវេលាម៉ោងកើតហេតុ ជនសង្ស័យទៅស្ទូចត្រីតែម្នាក់ឯងនៅចំណុចបឹងខាងក្រោយភូមិ ពេលនោះជនរងគ្រោះបានដើរទៅលេងនៅទីនោះ បានមកសុំសន្ទូចពីជនសង្ស័យស្ទូចត្រីដែរ ។ បន្ទាប់មក បាននិយាយលួងលោមក្មេងរងគ្រោះឱ្យចូលទៅក្នុង
គុម្ពោធព្រៃ រួចបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសំរេច។
ពេលនោះ ឪពុកជនរងគ្រោះត្រលប់មកពីរកថ្នាំខ្មែរទុកសំរាប់ឱ្យប្រពន្ធដាំផឹក នៅពេលសំរាលកូនរួចហើយ បានឃើញជនសង្ស័យ និងកូនស្រីគាត់ ដើរចេញពីគម្ពោធព្រៃជាមួយគ្នា និងដើរបែកគ្នាទៅផ្ទះ ។ ពេលឪពុកជនរងគ្រោះបន្តដំណើរមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់់ខ្លួនមានឈាមហូរប្រឡាក់ខោ ក៏មានការសង្ស័យលើឈ្មោះខេន សៅវណ្ណា ជាអ្នកចាប់រំលោភកូនគាត់ ។
បន្ទាប់មក ឪពុកជនរងគ្រោះបានយកជនរងគ្រោះទៅមណ្ឌលសុខភាព ឃុំភ្នំបាត និងរាយការណ៍អំពីរឿងហេតុមកនគរបាលប៉ុស្តិ៍ភ្នំបាត រហូតដល់ម៉ោង១២យប់ ថ្ងៃខែឆ្នាំដដែល ក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។
លុះដល់ថ្ងៃទី១៣ តុលា កំលាំងជំនាញបានសហការជាមួយកំលាំងប៉ុស្តិ៍ធ្វើការឃាត់ខ្លួនជនល្មើសបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បី ធ្វើការសាកសួរ ។ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានលួងលោមជនរងគ្រោះទៅរំលោភបានសម្រេចពិតប្រាកដមែន ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment