ភ្លាមៗបន្ទាប់ពីទទួលព័ត៌មានពីការចូលទិវង្គតនៃព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ស្ដេចប៊ូតង់ Jigme Khesar Namgyel Wangchuck សមាជិករាជវង្សដទៃទៀត និងសមាជិករដ្ឋាភិបាលប៊ូតង់ បានដឹកនាំពិធីដុតទៀន ធូប និងបន់ស្រន់ចំពោះការចូលទិវង្គតរបស់មហាក្សត្រថៃ។
មហាក្សត្រប៊ូតង់ ក៏បញ្ជាឲ្យគេដុតធូបទៀននៅតាមវិហារ និងទីសក្ការៈផ្សេងទៀត នៅទូទាំងប្រទេសផងដែរ។ ជាមួយគ្នានោះ ស្ដេចប៊ូតង់ ក៏ប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលមួយថ្ងៃ ពោលគឺថ្ងៃទី១៤ ខែតុលា ហើយទង់ជាតិប៊ូតង់ ក៏នឹងត្រូវគេបង្ហូតពាក់កណ្ដាលដងដែរដើម្បីបង្ហាញពីការសម្តែងមរណទុក្ខ។
សាលារៀន និងការិយាល័យនានា ក៏ត្រូវបិទដែរ ដើម្បីទុកឱកាសឲ្យប្រជាជនបានចូលរួមពិធីកាន់ទុក្ខនេះ។ កាដុតទៀននឹងបន្តរហូត ៧ថ្ងៃនៅតាមទីសក្ការៈទាំងអស់ទូទាំងប្រទេស។
បើតាមការប្រកាសដដែលនេះ ស្ដេចប៊ូតង់ចាត់ទុកមហាក្សត្រថ្មី ជាមេដឹកនាំអស្ចារ្យសម្រាប់ប្រជាជនថៃ។ ហើយប្រជាជនប៊ូតង់ ក៏សោកសង្រេងយ៉ាងខ្លាំងដែរចំពោះការសោយទិវង្គតរបស់ព្រះចៅ ភូមិបុល និងសូមរម្លែកទុក្ខនេះជាមួយប្រជាជនថៃដែរ៕
ប្រភព៖ ថ្មីៗ
ប្រភព៖ ថ្មីៗ
loading...

0 comments:
Post a Comment