សម្តេច​ ហ៊ុន សែន៖«ការបាត់បង់​ព្រះមហាក្សត្រថៃ ជាការបាត់បង់ដ៏ធំធេងរបស់ពលរដ្ឋ​ថៃ»

loading...
បើទោះជាត្រូវជាប់រវល់ទទួលប្រធានាធិបតីចិនក៏ដោយ សម្តេច​ ហ៊ុន សែន នៅតែអាចផ្ញើសាររំលែកទុក្ខទៅសមភាគីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក្រោយពីព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​យាងសោយទិវង្គត កាលពីរសៀល​ថ្ងៃទី​១៣​តុលានេះ។ «ការសោយទិវង្គត​របស់ព្រះអង្គ គឺជាការបាត់បង់​ដ៏ធំធេង​របស់ប្រជាជន​ថៃ និងប្រទេសថៃ ក៏ដូចជារបស់​មិត្តភក្តិទាំងអស់​នៅលើពិភពលោក»។ នេះជាខ្លឹមសារ​ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបាន​សរសេរទៅ​លោកនាយករដ្ឋមន្ត្រី​ថៃ ដោយបន្ថែមយ៉ាងដូច្នេះថា៖«ព្រះបាទភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្ម​របស់​ព្រះអង្គដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»។
ប្រភព៖ ថ្មីៗ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment