ព្រះបុត្រាស្តេចថៃ Maha Vajiralongkorn ដែលត្រូវគ្រងរាជបន្ត បានស្នើសុំពន្យារពេលឡើងគ្រងរាជបន្ត ដើម្បីបានកាន់ទុក្ខព្រះបិតារបស់ខ្លួន និងរង់ចាំពេលវេលាសមរម្យណាមួយ។ ទង់ជាតិថៃ ត្រូវបានទម្លាក់នៅត្រឹមពាក់កណ្តាល រយៈពេល ៣០ថ្ងៃ ហើយរដ្ឋាភិបាលបានស្នើសុំឲ្យផ្អាក ពិធីបុណ្យសប្បាយៗ រយៈពេល ៣០ថ្ងៃផងដែរ។គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ត្រូវបានប្រជាជនថៃគោរពស្រលាញ់ យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសថៃ ហើយត្រូវបានប្រជាជនថៃ ចាត់ទុកទ្រង់ជា មនុស្សពាក់កណ្តាល និងព្រះពាក់កណ្តាល ទៀតផង។ ព្រះអង្គ បានប្រឈួនអស់រយៈពេលជាយូរណាស់មកហើយ។ នៅពេលដែលសារព័ត៌មានបានចេញផ្សាយ ពីការចូលទិវង្គតរបស់ព្រះអង្គ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មានហ្វូងមនុស្សជាច្រើន បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅមន្ទីរពេទ្យ ដែលព្រះអង្គធ្លាប់បានគង់នៅព្យាបាល៕
ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)
វត្តប្រាកែវ (Wat Phra Kaew)
ព្រះបុត្រាស្តេចថៃ Maha Vajiralongkorn


ប្រភព៖ sabaynews
loading...

0 comments:
Post a Comment