អ៊ឹម ជីវ៉ា ទម្លាយរឿងពិតនៃរូបថត ២សន្លឹករបស់ព្រះចៅក្រុងថៃ

loading...
ក្រោយពីសារព័ត៌មានជាតិនិងអន្តរជាតិស្ទើរពេញពិភពលោក បានចុះផ្សាយពីការយាងចូលទីវង្គត របស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត កាលពីម្សិលមិញរួចមក គេសង្កេតឃើញថា សារព័ត៌មានខ្លះ បានប្រើប្រាស់ រូបថត២សន្លឹក នៅក្នុងអត្ថបទរបស់ខ្លួន ដែលធ្វើអោយមហាជនជា ច្រើនយល់ ច្រឡំថា ជារូបរបស់ ព្រះចៅក្រុងថៃ ដែលបានយាង្គចូលទីវង្គតនោះ។ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែង របស់កម្ពុជា យើងបានធ្វើការបកស្រាយ ចំពោះរូបថត២សន្លឹកនោះ ដោយលោកបាននិយាយថា៖ “ប្រជាជនថៃដែលជាមិត្តភក្តិរបស់ខ្ញុំជាច្រើនបានខលនិងផ្ញើសារមកថារូបលោកតាម្នាក់ជាជនជាតិថៃដែលគេបង្ហោះនេះមិនមែនជា ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេតឡើយ ! ប្រជាជនថៃគាត់បាននិយាយថាពួកគាត់ពិតជាអរគុណប្រជាជនកម្ពុជាខ្លាំងបំផុតដែលបានចូលរួមរំលែកទុក្ខ ហើយពួកគាត់និយាយថាប្រជាជនដែលចូលរួមរំលែកទុក្ខច្រើនជាងបំផុតចំពោះព្រះមហាក្សត្រថៃរបស់គាត់គឺជាប្រជាជនកម្ពុជា ! គាត់ពិតជាអរគុណនិងរក្យពាក្យឋអ្វីថ្លែងពុំបាន ។”គួរបញ្ជាក់ផងដែរថា ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត បានសោយទីវង្គត កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជុន្មាយុ ៨៨ព្រះវស្សា៕
14716043_1160502370685362_7681714351330509005_n
screen-shot-2016-10-14-at-9-40-27-am 
ប្រភព៖ Komsan Khmer
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment