លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា កាលពីថ្ងៃទី១០ តុលា ២០១៥ កន្លងទៅ ស្ត្រីររងគ្រោះបានរៀបចំដាំបាយ និងសម្លមួយឆ្នាំង សម្រាប់យកទៅប្រគេនដល់ព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌ ប៉ុន្តែចៃដន្យស្ត្រីឈ្មោះមួយ បានងងឹតមុខ ជាហេតុបណ្តាលឱ្យដួលទៅលើឆ្នាំសម្លកំពុងតែពុះ បណ្តាលឱ្យរលាកក្តៅក្រហល់ក្រហាយស្រែកទ្រហោយំ ហើយក៏ខកខានទៅវត្ត ។
លោកបន្តថា ដោយសារតែជីវភាពក្រីក្រ ស្ត្រីរងគ្រោះនេះមិនមានថវិកាសម្រាប់ទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺបានសំងំនៅផ្ទះហើយរហូតមកដល់ព្រឹកថ្ងៃទី១៦ តុលា ស្ថានភាពរលាកទឹកសម្លនោះកាន់តែធ្ងន់ធ្ងរទៅៗ ។ ដោយឃើញបែបនេះ ទើបលោកមេឃុំរកាពប្រាំបានសសេរលិខិតមួយច្បាប់ មកកាន់ប្រធានកាកបាទក្រហមស្រុកត្បូងឃ្មុំ ដើម្បីឱ្យជួយអន្តរាគមន៍ផ្តល់ជាថវិកា ។
លោកអ៊ុំ ជាមេឃុំរកាពប្រាំបានប្រាប់ថា ក្រោយពីរលាកពេញខ្លួន ត្រូវបានអ្នកភូមិជួយបញ្ជូនទៅមណ្ឌលសុខភាព រួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសម្រាកបានតែ១ថ្ងៃ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ ព្រោះមិនមានអ្នកណាម្នាក់នៅកំដរ ។ ដោយរាល់ថ្ងៃបានពេទ្យមណ្ឌលសុខភាពរកាពប្រាំជួយព្យាបាល និងឃើញពីការលំបាកពេក ត្រូវអាជ្ញាធរបានជួយរាយលុយពីអ្នកភូមិជាង១០ម៉ឺនរៀល យកទៅជូនសម្រាប់ចំណាយលើថ្នាំសង្កូវ ។
loading...
0 comments:
Post a Comment