តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យថា ភ្នែករបស់ទារិកាអភ័ព្វនោះអាចព្យាបាលភ្នែកភ្លឺវិញបាន រយៈពេល២អាទិត្យចុងក្រោយនេះប៉ុណ្ណោះ ដែលបង្ហាញឱ្យលោកសន វិជ្ជបុត្រ និងមហាជនមួយចំនួនមានការបាម្ភបំផុត ខ្លាចខូនអនាគតរបស់ក្មេងតូចរូបនេះ ។
លោកវិជ្ជបុត្រ អះអាងថា លោកពិតជាចង់ជួយបំផុត និងមានអារម្មណ៍មិនស្ងប់ទេ ពេលឮដំណឹងនេះ ពិសេសខ្លាចក្មេងនោះពិការភ្នែក ។ មានអ្នកស្គាល់លោកពឹងឱ្យរកជំនួយពេលនេះ កំពុងដើរស្វែងរកហើយចង់អំពាវនាវផងដែរ ដល់បងប្អូនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសជួយកុមារនេះផង ធ្វើយ៉ាងកុំឱ្យគ្នាខូចអនាគត ព្រោះមើលទៅស្រស់ៗពេក ពោលជួយយកតែបុណ្យក្នុងនាមខ្មែរជួយខ្មែរយើងនេះទេ ។
ចុងក្រោយលោករំពឹងថា ការអំពាវនាវនេះ ពិតជាយល់ដល់ទឹកចិត្តប្រជាជនយើងទាំងអស់ ព្រមទាំងរួសរាន់ទាន់ពេលវេលាមិនឱ្យផុតកំណត់ឡើយ ។
គួរបញ្ជាក់ថា ទារិកាប្រស្រីភ្នែកឡើងបាយ នាងមានឈ្មោះធឿន មីមី អាយុ២ខែ (ជាកូនទី2)ក្នុងគ្រួសារក្រីក្រមួយនៅស្រុកបាទី ខេត្តតាកែវ មានឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង ។ ទារិកាអភ័ព្វនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គ (សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកាឱ្យភ្លឺភ្នែក នៅមានរយៈពេលត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ។ ដែលការសង្គ្រោះ គឺត្រូវតែវះកាត់ដូរកែវភ្នែក និងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគ្រួសារមិនមានលទ្ធភាពទេ ។ សប្បុរសជនអាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 098777784 ។

ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment