ឡើង​លើ​រូបសំណាក់​យក្ស​ទាញព្រ័ត្រ​ប្រាសាទបន្ទាយឆ្មា​លោត បណ្តាល​ស្លាប់​ភ្លាម​ៗ

loading...
ខេត្តបន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​ឡើង​រូបសំណាក់​យក្ស​ទាញព្រ័ត្រ​ប្រាសាទបន្ទាយឆ្មា​រួច​លោត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហើយ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​០៥​ខែតុលា ឆ្នាំ​២០១៦ នៅ​ខ្លោងទ្វារ​ប្រាសាទបន្ទាយឆ្មា​ខាងត្បូង ស្ថិត​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។ បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​មានឈ្មោះ រុំ សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។
លោក​វរៈសេនីយ៍ត្រី ដុំ វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា តាម​សម្ដី​សាច់ញាតិ​បុរស​រង​គ្រោះ​ឈ្មោះ រុំ សា​ម៉េ​ត បាន​ឲ្យ​ដឹង​គឺ​មុន​ពេល​ធ្វើ​អត្តឃាត​គឺ​មាន​ជំងឺសរសៃប្រសាទ ហើយ​ដើរ​ស្រាត​ខោអាវ​អស់ ដើរ​មិន​នៅផ្ទះ​។
កន្លង​មក​ធ្លាប់​បាន​រត់​ចូល​រថយន្ត និង​ឡើង​រូបសំណាក​លោត​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ តែ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ​។ តែ​លើក​នេះ​ជន​រង​គ្រោះ​បាន​លួច​ឡើង​រូបសំណាក​យក្ស​ទាញព្រ័ត្រ​ហើយ​លោត​ចុះ​មក​ក្រោម​បណ្តាល​ឲ្យ​ក្បាល​បោក​ចំ​ថ្ម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។
លោក​បាន​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ដឹង​ថា​មាន​បុរស​ម្នាក់​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល មាន​កង​រាជ​អាវុធ​ហត្ត​ស្រុក មន្ត្រី​នគរបាល​ស្រុក មន្ត្រី​សុខាភិបាល បាន​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​លោត​ពីលើ​រូបសំណាក់​យក្ស​ទាញព្រ័ត្រ ដើម្បី​ធ្វើ​អត្តឃាត​ខ្លួន​ស្លាប់​ទាំង​កាយ​អាក្រាត​ព្រោះតែ​មាន​ជំងឺ​សតិ​មិន​គ្រប់​៕
 
ប្រភព៖​ កោះសន្តិភាព

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment