ប៊ុន ផៃលីន សម្រុកការងារសិល្បៈ ចង់ក្លាយជាសេដ្ឋីនី

loading...
ភ្នំពេញ៖ តារាសម្តែង ប៊ុន ផៃលីន ក្រោយបើកមុខរបបបន្ទប់ជួល និងកំពុងតែស្ងាត់ការងារសិល្បៈ ពេលនេះ មិនទាន់គិតគូរ ​ក៏ដូចជា មិនលេចលឺដំណឹងវត្តមានសង្សារ ឬគូរស្នេហ៍នៅឡើយ។
តារាសម្តែងសិចស៊ីកញ្ញា ប៊ុន ផៃលីន បានបង្ហើបកាលពីថ្មីៗថា សល់លុយច្រើនច្រើនជាងមុនសិន ទើបនាងសម្រេចចិត្តយកប្តី កុំឱ្យនាងពិបាកទំាងចិត្តទាំងកាយ​ ក្រោយបែកបាក់ស្នេហ៍ជាមួយអ្នកមាន នៅអូស្រ្តាលី។ ទោះបីជាមិនទាន់បើកបេះដូង រង់ចំាមើលបុរសណាក៏ដោយ ក៏​នាងសព្វថ្ងៃនេះ មានបុរសជាច្រើន ​បានចូលមកសុំស្នេហ៍ ហើយជាពិសេស មានបុរសមកចូលស្តីបណ្តឹងនាងពីឪពុកម្តាយ ប៉ុន្តែនាងនៅតែមិនយល់ព្រម ឬ តាមគ្រួសារ នៅឡើយ។ នាងបានដាក់គោលដៅ សម្រាប់ផែនការណ៍រកលុយ រយៈពេល៥ឆ្នាំតទៅមុខទៀត ពីព្រោះនាងមានផែនការណ៍ និង មានមហិច្ឆតាខ្ពស់។
កញ្ញា ប៊ុន ផៃលីន បានបញ្ជាក់ថា ក្រោយពីរកលុយសល់បានច្រើន និងជោគជ័យលើមុខរបបរបស់នាង រួចនោះ នាងនឹងគ្រោងបញ្ចប់ការងារសិល្បៈ ​​ប្រហែល៣ទៅ៥ឆ្នាំខាងមុខទៀត ។ នាងមិនបានគិតនាងវ័យចាស់ឡើយ នាងលែងគិតពីអាយុរបស់នាងហើយ បើទោះបីជាពេលនេះ នាងមានវ័យ២៧ឆ្នាំក៏ដោយ។ ប៉ុន្តែប្រសិនបើនាងខំប្រឹង រកឱ្យសល់លុយច្រើននោះ នាងលែងខ្វល់ពីរឿងគិតយកប្តី ឬបុរសស្នេហ៍អ្វីទៀតហើយ ​ពីព្រោះនាងនៅតែមានអារម្មណ៍ ខ្លាចអ្នកថ្មីធ្វើបាបចិត្តនាង អោយខូចចិត្ត ឬឈឺចាប់ ដូចមនុស្សមុន។
កញ្ញា ប៊ុន ផៃលីន បានប្រាប់កន្លងមកថា “ ពេលនេះឆ្នាំនេះ ខ្ញុំគ្មានកំណានចិត្តទេ។ ប៉ុន្តែកាលពីមុន ខ្ញុំមានបុរសជាអាណិកជនអូស្រ្តាលី ​តែពួកខ្ញុំបានឃ្លានឆ្ងាយពីគ្នាហើយ ជិតមួយឆ្នាំហើយ គាត់និយាយ​មើលទៅ គាត់ជាមនុស្សល្អគ្រប់យ៉ាង តែអ្វីដែលគាត់ធ្វើដាក់ខ្ញុំ មិនអាចទទួលយកបាន។ ដូច្នេះខ្ញុំសុខចិត្ត រស់នៅម្នាក់ឯង។ រាល់ថ្ងៃនេះ ខ្ញុំមិនទាន់មានយកនរណា ជាកំណានចិត្តទេ។ មូលហេតុដែលខ្ញុំ ចង់យកពេលនេះ ពីព្រោះខ្ញុំគិតតែរវល់រកលុយ ជាមុនសិន។ ណាមួយបំណងខ្ញុំ មិនទាន់បានសម្រេចនោះទេ។”
សូមរំលឹកថា តារាសម្តែងសិចស៊ីកញ្ញា ប៊ុន ផែលីន បានចំណាយ ២៥ម៉ឺនដុល្លារអាមេរិក ក្នុងការបើកមុខរបបបន្ទប់ជួល អោយកម្មករកម្មការិនី ឬអ្នកធ្វើការ ​ដែលអាចរកចំណូលក្នុងមួយខែ ជាង២ពាន់ដុល្លារ មកវិញ។ កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នាងបានសម្ពោធឡើងផ្ទះថ្មី របស់នាង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយនាងបានប្រកាសថា ផ្ទះរបស់នាងមានចំនួនពីរល្វែង ដោយមាន៤០បន្ទប់ សម្រាប់ជួលអោយអតិថិជន។ ផ្ទះរបស់នាងមានក្បាលប្រវែង ១០ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ។ ផ្ទះថ្មីរបស់នាងនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ដែលសំបូរដោយរោងចក្រ កម្មករ និងប្រជាលពរដ្ឋជាច្រើន កំពុងតែរស់នៅ ដែលអាចរកស៊ីមុខរបបផ្សេងទៀត ក៏បាន ។ តំបន់របស់នាង ជាតំបន់ដែលផ្ទះ និងដី កំពុងតែមានហាងឆេងខ្ពស់។​ កម្មវិធីសម្ពោធផ្ទះថ្មីរបស់នាង បានចំណាយប្រហែលជាង ១ម៉ឺនដុល្លារ ដោយមានភ្ញៀវ២០តុ និងហៅមិត្តសិល្បៈ ប្រមាណ២តុ ដើម្បីចូលរួមសម្ពោធផ្ទះរបស់នាង៕
 

ប្រភព៖ khmerload
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment