ចោរ​អ៊ីនធ័រនែត​អាច​វាយប្រហារ​ការ​​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​

loading...

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ថ្ងៃទី ៨ វិច្ឆិកា អាច​នឹង​ត្រូវ​ពួក​ចោរ​អ៊ីនធ័រនែត​លួច​បន្លំ​បាន​ឬ ? សំណួរ​បែប​នេះ​ត្រូវ​បាន​ចោទ​សួរ​ឡើង​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ និង​កាន់​តែ​ផុស​ផុល​ខ្លាំង​ទៀត​តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​ទី ៣០​កញ្ញា​នេះ​មក។ ព្រោះ​ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​ ទើប​បាន​បង្ហើប​ឱ្យ​ដឹង ថា​មាន​ប្រព័ន្ធ​បោះឆ្នោត​​នៅ​ជាង​២០​រដ្ឋ​រ​បស់​អាមេរិក​បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ ជា​ទូទៅ គ្មាន​នរណា​អាច​ទៅ​ប៉ះពាល់ការ​បោះ​ឆ្នោត​បាន​ទេ ព្រោះ​ប្រព័ន្ធ​បោះឆ្នោត​មិន​ភ្ជាប់​អ៊ីនធ័រនែត​ទាំង​ស្រុង​ឡើយ។ ប៉ុន្តែ​បញ្ជី​ឈ្មោះ​បោះឆ្នោត​អាច​នឹង​ត្រូវ​​គេ​លួច​បន្លំ​បាន តាម​បែប​ តាម​យ៉ាង។

ការ​ព្រួយ​បារម្ភ អំពី​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត មាន​ជា​យូរ​ខែ​ថ្ងៃ​មក​ហើយ ! ហើយ​គេ​ក៏​បាន​ដឹង​ជា​យូរ​ក្រែល​ដែល​ថា រដ្ឋ​ អារីស្ហូណា អ៊ីលីន័រ ជា​ផ្ទាំង​ស៊ីប​នៃ​របស់​ពួក​ចោរ​អ៊ីនធ័រនែត។ លោក ដូណាល់ ត្រាំ បេក្ខជ​ប្រធានាធិបតី​អាមេរិក​បក្ស​សាធារណរដ្ឋ ក៏​ធ្លាប់​បាន​លើក​ឡើង ដោយ​ចំៗ កាលពី​ថ្ងៃទី ៣​សីហា ក្នុង​ពេល​ធ្វើ​មិទ្ទិញ ថា លោកសង្ស័យ​តែ​មាន​ការ​លួច​បន្លំ​ នៅ​ពេល​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី ៨​វិច្ឆិកា​ទេ។ ជាបន្ត​បន្ទាប់​មក លោក ត្រាំ បាន​ទន្ទេញ​ អំពី​ភាព​សង្ស័យ​នេះ។ ​សម្ពាធ​នេះ​ បូក​ផ្សំ​នឹង​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​របស់​​បក្ស​ប្រជាធិបតេយ្យ​ ទើប​គេកាន់​តែ​​​ខ្លាចឡើងៗ​ថា​អាច​មាន​ការ​វាយប្រហារ​ចូល​ដល់​ប្រព័ន្ធ​បោះឆ្នោត។
ជាង​នេះទៅ​ទៀត​នៅ​សប្តាហ៍​នេះ នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​អាមេរិក​FBI បានសម្តែង​ការ​ខ្វាយ​ខ្វល់​​ជា​សាធារណៈ​ អំពី​ចំណុច​ខ្សោយ​នៃ​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​ថា​ស្ថានភាព​វាយប្រហារ​តាម​អ៊ីនធ័រនែត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ជាង​អ្វី​ដែល​គ្រប់​គ្នា​បាន​គិត​ទៅ​ទៀត ព្រោះ​ជា​សរុប​មាន​រដ្ឋ​ជាង​ ២០ ត្រូវ​បាន​រងការ​វាយប្រហារ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ ពោល​គឺ​ដល់​ទៅ​ជាង​ពាក់​កណ្តាល​នៃ​រដ្ឋ​អាមេរិក​ទាំង​មូល។

អ្នក​ទទួល​ត្រូវ​អាមេរិក​ម្នាក់​ដែល​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ថ្មី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ និង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មិន​បាន​បញ្ជាក់​ថា​តើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​នេះ​មាន​ប្រភព​មក​ពី​ណា​ និង​មាន​បំណង​យ៉ាងណា​ទេ។ តែ​ចលនាវាយប្រហារ​ដ៏​គួរ​ភ័យ​ខ្លាច​មួយ​នេះ លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ មាន​ទម្រង់​ជា​ការ​សាកល្បង​ ដើម្បី​បាន​ដឹង​អំពី​ភាព​ផុយ​ស្រួយ​ងាយ​រង​គ្រោះ​នៃ​​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

លោក ដូណាល់ ត្រាំ ចោទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី​រដ្ឋ​ Arizona និង Illinois ឬ​ករណី​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​​បក្ស​ប្រជាធិបតេយ្យ​របស់លោកស្រី​ ហ៊ីលឡារី គ្លីនតុន រដ្ឋការ​អាមេរិក​ចោទ​ជា​ស្នាដៃ​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី។ ជា​ហេតុ​បំផុស​ឱ្យ​មាន​សំណួរ​ ​បើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ស្ថិត​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​នេះ? ​ដើម្បី​ប្រយោជន៍​លោក​ ដូណាល់ ត្រាំ ? បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ ដែល​បាន​បរិហារ​​ឥតដាច់​​ថា​ការ​បោះឆ្នោត​ខាង​មុខ​នឹង​មាន​ការ​លួច​បន្លំ​ពី​ក្រុម​អ្នក​អំណាច​មួយក្រុម។ ចង់​ឬ​មិន​ចង់ ភាព​តាន​តឹង​កើន​ឡើង និង​បាន​ពង្រឹង​ភាព​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ឬ​អាច​និយាយ​យ៉ាង​ខ្លី​ថា ​ពួក​ចោរអ៊ីនធ័រនែត បានសម្រេច​​កម្មវត្ថុ​ដំបូង​របស់ខ្លួនហើយ។

អាច​មាន​ការ​​វាយប្រហារតាម​អ៊ីនធ័រនែត​ តែ​ត្រូវ​មាន​មធ្យោបាយ​ធំ

ប្រសិន​បើ​ត្រឹម​ជា​ការ​វាយប្រហារ​លួច​ទិន្នន័យ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត នោះ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃទី ៨​វិច្ឆិកា​ឡើយ។​ ប៉ុន្តែ​ បើការ​វាយប្រហារចូល​ដល់​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិក​ នោះគឺ​​ជា​​គ្រោះថ្នាក់ដ៏​ធ្ងន់ធ្ងរ​។ គ្រាន់​តែ​ថា ពួក​ចោ​រ​មិន​អាច​ធ្វើ​ការ​វាយប្រហារ​បាន​ដោយ​ងាយ​ៗ​ទេ ព្រោះ​ម៉ាស៊ីន​បោះឆ្នោត​នោះ គ្មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធ័រនែត​ឡើយ​។

អ្នកឯកទេស​ផ្នែក​សុវត្ថិភាព​​អ៊ីនធ័រនែតឯករាជ្យ បានធានា​អះអាង​ថា ​​ហានិភ័យ​សូន្យ​ពិត​ជា​គ្មានទេ ! ពួក​ចោរ​នៅ​តែ​អាច​វាយប្រហារ​បាន តែ​ត្រូវការ​ប្រើ​មធ្យោបាយ​ធំមែនទែន។  បន្ថែម​ពី​លើ​សមត្ថភាព​វិភាគ​និង​វាយ​តម្លៃ​និន្នាការ​នៃ​សំឡេង​ឆ្នោត​ ដើម្បី​អាច​លួច​បន្លំ​ឱ្យ​បាន​សក្តិសម ចោរ​នោះ​ត្រូវ​​​មាន​ចំណេះដឹងផ្នែក​​បច្ចេកទេស​​ខ្ពស់ ហើយ​ត្រូវ​ធ្វើ​​សកម្មភាព​ដោយបង្ហាញ​វត្តមាន​បុគ្គល​​ផ្ទាល់​ ដោយ​សម្ងាត់​កុំ​ឱ្យគេ​ចាប់​បាន ដើម្បី​លាក់​មីក្រូប្រូសេសឺ​ក្រោម​ម៉ាស៊ីនបោះឆ្នោត។

ទោះ​បី​នៅក្នុង​រដ្ឋ​សំខាន់ៗ ឬ​នៅ​រដ្ឋ​ដែល​មាន​ពលរដ្ឋ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​លាស់ អាច​ប្តូរ​ផ្លាស់​សំឡេង​ពីបក្ស​មួយ​ទៅ​បក្ស​មួយ ក្នុង​នាទី​ចុង​ក្រោយ​​យ៉ាង​ណា​ក្តី ក៏​ដើម្បី​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោតថ្នាក់​ជាតិ​​បាន ទាល់​ការ​វាយប្រហារ​មាន​ទ្រង់ទ្រាយ​ធំ​មែន​ទែន។ ម្យ៉ាង​វិញ​ទៀត ប្រព័ន្ធ​បោះឆ្នោត​នៅ​អាមេរិក​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​ ខ្លះ​បោះឆ្នោត​ជា​ការ​គូស​សន្លឹក​ឆ្នោត ខ្លះ​តាម​អ៊ីមែល ខ្លះ​តាម​បែប​អេឡិចត្រូនិក ខ្លះ​លាយ​គ្នា ដែល​ពួក​ចោរ​អ៊ីនធ័រនែត ពិត​ជា​មិន​ងាយ​ចូល​វាយប្រហារ​ធ្វើ​ប៉ះពាល់​​ដល់​ដំណើរការ​បោះឆ្នោត​បាន​ស្រួល​ឡើយ ឬ​ក៏​អាច​ប៉ះពាល់​ជា​លក្ខណៈបុគ្គល​ ពីម្នាក់ទៅ​ម្នាក់។

ឧបមា​ថា​ ក្រុមចោរ​អ៊ីនធ័រនែត​មាន​រដ្ឋ​នៅ​ពីក្រោយ​ខ្នង ដូច​យ៉ាង រុស្ស៊ី ដែល​មាន​មធ្យោបាយ​វាយប្រហារ​លើ​ប្រព័ន្ធ​​បោះឆ្នោត​អាមេរិក ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​ ពួកគេ​​​ធ្វើ មិនមែន​​ដើម្បី​ល្បង​សមត្ថភាព​ទេ និង​ដើម្បី​​​​​ប្តូរ​លទ្ធផល​ឆ្នោត​ទេ​ តែដើម្បី​រំខាន ​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ ដែល​តាន​តឹង​ស្រាប់​បាត់ស្ថិរភាព​ច្រើន៕

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment