ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5606 ដាច់ក្រឡេកំពុងធ្វើការជួសជុលនៅចិញ្ចើមថ្នល់ខាងត្បូង ស្រាប់តែរថយន្ត១ទៀតម៉ាកហ៊ីណូ ពណ៌ត្រាវ ពាក់ស្លាកលេខ កំពង់ចាម 3A-0579 បានបើកក្នុងទិសដៅពីកើតទៅលិចមកកៀរបណ្ដាលឲ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយដែលកំពុងជួសជុលរថយន្តបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេចតែម្តង ចំណែកអ្នកបើកបររថយន្តហ៊ីណូបានរត់គេចខ្លួនក្រោយពេលកើតហេតុ ៕

ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment