ក្រុងតូក្យូ: ខ្សែវីដេអូចម្រៀងឡប់ៗរបស់តារា កំប្លែងជប៉ុនល្បីពេញអ៊ីនធឺណិតក្រោយពីតារាចម្រៀង ចាស្ទីន ប៊ីបឺ ណែនាំឲ្យប្រិយមិត្តទស្សនានោះបានគ្រងឯតទគ្គកម្មហ្គីនណេសជាវីដេអូ ចម្រៀងខ្លីបំផុតដែលឡើងតារាងបញ្ជី Billboard Hot 100។
វីដេអូឃ្លីប ៤៥ វិនាទី «Pen-Pineapple-Apple-Pen» ត្រូវបានចូលទស្សនាជាង ៦៧ លានដងតាំងពីឡើងទំព័រយូធូបកាលពីខែសីហា ដែលល្បីដល់តារាចម្រៀងប៉ុប ប៊ីបឺ សរសេរថា វាជាវីដេអូសំណព្វចិត្ដលើអ៊ីនធឺណិត។
តារាកំប្លែងវ័យ ៥៣ ឆ្នាំ ពីកូតារ៉ូ និយាយមុនពេលទទួលពានកាលពីថ្ងៃសុក្រនៅសន្និសីទសារព័ត៌មានថា៖ «ខ្ញុំភ្ញាក់ផ្អើលចំពោះភាពល្បីល្បាញនេះ។ បើគ្មានប្រតិកម្មរបស់ ចាស្ទីន ទេ ខ្ញុំគិតថា មានមនុស្សតែ ៤ នាក់នេះប៉ុណ្ណោះចូលរួមក្នុងបន្ទប់នេះ»។
កាលពីសប្ដាហ៍មុន ចម្រៀងបែបកំប្លែងនេះជាប់ក្នុងតារាងបញ្ជីចម្រៀងអាមេរិកលេខ ៧៧ ជាវេលាដំបូងក្នុងពេល ២៦ ឆ្នាំដែលតារាចម្រៀងជប៉ុនហក់ចូល Billboard Hot 100។
វីដេអូនេះបង្ហាញពីលោក ពីកូតារ៉ូ ច្រៀងបទចម្រៀងអង់គ្លេសកំប្លែងដូចជា ពាក្យថា «ខ្ញុំមានប៊ិក។ ខ្ញុំមានប៉ោម។ ប៊ិកប៉ោម»។
ប៉ុន្ដែទោះទទួលបានប្រជាប្រិយភាពយ៉ាងណា ក៏លោក ពីកូតារ៉ូ បានប្រាប់អ្នកសារព័ត៌មានថា ជីវិតលោកមិនបានផ្លាស់ប្ដូរអ្វីតាំងពីបទចម្រៀងខ្លីនេះល្បីកាលពី ខែមុន។
លោក ពីកូតារ៉ូ ដែលប្រាប់ថា លោកចំណាយប្រាក់ផលិតវីដេអូតែ ៩៥០ ដុល្លារ សង្ឃឹមថា នឹងបន្ដសកម្មភាពខ្លួនទៀត ដោយលោកបានអះអាងថា៖ «ខ្ញុំគ្រាន់តែចង់បញ្ចេញវីដេអូចម្រៀងកំប្លែងៗឲ្យបានច្រើនបន្ថែម ទៀតប៉ុណ្ណោះ»៕

loading...
0 comments:
Post a Comment