ភ្នំពេញ: កក្រើកពីដំណើរបណ្តើរបុរសកំពូល ស្នេហ៍ ដែលមជ្ឈដ្ឋានមហាជនក៏ស្គាល់ឈ្មោះជាមន្ត្រីគយផ្កាយ ៤ មិនរំលងរូបភាពផ្អែមស្អិតស្និទ្ធស្នេហ៍ ទាំងការងារសិល្បៈស្ងប់សូន្យ ក៏ផ្ទុះរញ្ជួយរង្គើឆាកសិល្បៈមួយរំពេច ទាំងត្រូវបានស្រីស្រស់សោភានាង ឆាយ ស្រីពេជ្រ ក៏រំលេចសម្តីថែមថា រកឃើញស្នេហ៍ពិតឥតពាក់ព័ន្ធនឹងចំណងជីវិតលើស្រីណាផ្សេងនោះក្តី។
ប៉ុន្តែក៏នៅមានសំដីព្យុះភ្លើងផ្ទុះឡើងយ៉ាងរន្ថើនថា អន្ទាក់ស្នេហ៍ ឆាយ ស្រីពេជ្រ ជាមន្ត្រីពាក់ផ្កាយលើស្មា មានចំណងជីវិត កូនពេញកន្ទេលទៀតផង។
ព្រមនឹងដំណឹងនាង ឆាយ ស្រីពេជ្រ វ័យ ២៣ ឆ្នាំ ដែលធ្លាប់សម្តែងរឿង «ទឹកចិត្តប្រពន្ធ» រឿង «ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍» និងរឿង «គំនុំអតីតជាតិ» រកបានម្ចាស់បេះដូង ជាបុរសពូកែយល់ចិត្ត បន្ទំឲ្យនៅគេងតែលើគំនរទ្រព្យដ៏ស្តុកស្ដម្ភនោះ បែរជាផ្ទុះរឿងថា បុរសពាក់ផ្កាយ ៤ ដែល ស្រីពេជ្រ ឱបក្នុងក្តីសុខ ភ្លេចអស់ការងារសិល្បៈនោះជាបុរសមានប្រពន្ធកូន ហើយប្រពន្ធដើមនោះបាត់អស់ក្តីសុខក្នុងជីវិតផងដែរ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៦ ក៏សូមបង្វែរការផ្តល់ចម្លើយពីប្រព័ន្ធឆ្លើយឆ្លងតាមទូរស័ព្ទ សូមតាមបណ្តាញហ្វេសប៊ុកវិញនោះ នាង ឆាយ ស្រីពេជ្រ បានបន្លឺសម្តីលាន់មាត់ថា៖ «អូ! ឥឡូវខ្ញុំកំពុងតែនៅជាមួយប្តី ពិបាកនិយាយណាស់បង គាត់នៅក្បែរខ្ញុំហ្នឹង ហើយទូរស័ព្ទដូចជាអត់សូវឮទៀត»។
នាងបន្តថា៖ «ឥឡូវខ្ញុំឈប់ពីសិល្បៈហើយ ព្រោះប្តីខ្ញុំគាត់មិនឲ្យខ្ញុំលេងសិល្បៈទៀតទេ»។
ឆ្លើយតបសំណួរថា តើប្តីស្រីពេជ្រ គាត់ធ្វើការអី? ហើយនាងបានភ្ជាប់ពាក្យតាំងពីអង្កាល់ និងរៀបការពេលណានោះ? នាង ឆាយ ស្រីពេជ្រ ក៏បញ្ជាក់ថា៖ «ប្តីខ្ញុំគាត់ជាអ្នករកស៊ី ហើយខ្ញុំអត់បានភ្ជាប់ពាក្យទេ គឺស្រឡាញ់គ្នាតែម្តង។ ឥឡូវហ្នឹង គាត់កំពុងតែចង់ឲ្យខ្ញុំយកកូនមុនរៀបការផង ខ្ញុំពិបាកដែរ អត់ទាន់កំណត់ពេលណានឹងអាចរៀបការបានទេ»។
ការប្រកាស មានប្តីជាចំហរបស់នាង ឆាយ ស្រីពេជ្រ ក៏នាំឲ្យតារាជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នាថា រយៈពេលដែល ស្រីពេជ្រ បាត់មុខពីសកម្មភាពសិល្បៈនេះ គឺតាមពិត នាងសម្ងំយកប្តីសោះ ហើយក៏មានតារាខ្លះទៀត បានខ្សឹបខ្សៀវផ្អើលពេញចង្កោមអ្នកសិល្បៈថា៖ «ប្រុសដែល ស្រីពេជ្រ អះអាងពេញៗមាត់ថា ជាប្តីនាងនោះ តាមពិតបុរសវ័យ ៤០ ប្លាយនោះ ហើយមិនមែននៅលីវទេ គឺប្រុសដែលជាមន្ត្រីគយនោះ មានប្រពន្ធ និងកូន ៣ នាក់ទៅហើយ»។
ប្រភពនោះឲ្យដឹងថា៖ «លោកគយ ដែលសម្បូរដុល្លារ កន្លងមករស់នៅជុំគ្រួសារយ៉ាងមានសុភមង្គល តែតាំងពីលោកប្តីរត់ទៅឱបស្រីស្អាត ឆាយ ស្រីពេជ្រ មក ប្រពន្ធគាត់ទឹកភ្នែករាល់ថ្ងៃតែម្តង»។
តែយ៉ាងណាក្ដី ឆាយ ស្រីពេជ្រ បានប្រកែកថា៖ «អត់ទេបង! ប្តីខ្ញុំគាត់មានតែខ្ញុំម្នាក់តើ! ពីមុនគាត់ធ្លាប់មានអីណាអីណីមែន តែពេលនេះគាត់មានតែខ្ញុំម្នាក់ទេ!»។ តាមរយៈការធ្លាយរឿងស្នេហ៍ដ៏រសើបរបស់នាងពីក្នុងហ្វេសប៊ុកបុរសម្នាក់ ឈ្មោះ Rith Pich ក៏បានបង្ហោះរូបស្រីពេជ្រ និងបុរសម្នាក់ ដែលនាងអះអាងថា ជាប្តីពេញៗមាត់នោះ ក្នុងភាពល្អូកល្អិនណាស់។
បន្ថែមពីលើការទម្លាយរូបថតឱបរឹតនោះ ក៏មានសារចំអកខ្លីបង្ហោះជាមួយគ្នាថា៖ «សប្បាយណាស់ ផ្អែមល្ហែមណាស់ស្រីស្រស់ ធ្វើទៀតចុះលើគំនរទុក្ខស្រី្តដូចគ្នា។ យ៉ាងហោចណាស់ក៏អាសូរដល់ក្មេងពីរបីនាក់ដែលបាត់បង់ភាពកក់ក្តៅព្រោះ តែសម្រស់នាងនោះដែរ»៕

loading...
0 comments:
Post a Comment