ល្បែង​រកគ្រាប់​សណ្ដែក ​ប្រែ​ជាការ​សម្រាត​ខោអាវ​ទ្រនាប់​កូន​ក្រមុំ

loading...
ក្រុងប៉េកាំង: ពិធី​មង្គលការ​ស្វាមី​ភរិយា​ចិន​មួយគូ​ បញ្ចប់​ដោយ​កម្មវិធី​ពិធី​ផ្សំ​ដំណេក​ដ៏អាស​គ្រាម​បន្ទាប់​ពី​ភ្ញៀវ​បុរសដ៏​ គឃ្លើន​មួយ​ក្រុម​ផ្ដើម​សម្រាត​សម្លៀក​បំពាក់​កូន​ក្រមុំ​នៅចំពោះ​មុខកូន​ កំលោះ​។
ប្ដីប្រពន្ធ​ថ្មោង​ថ្មីទាំងពីរ​កំពុង​អង្គុយ​លើគ្រែ​ដោយ​ស្លៀក​តែខោ​អាវ​ ទ្រនាប់ ខណៈ​ក្រុម​លេង​គ្មាន​សុជីវធម៌​ចាប់ផ្ដើម​សម្រាត​ខោលីអូ​កូន​ក្រមុំ។​ ​
វីដេអូ​ ១ នាទី​ត្រូវបាន​បង្ហោះ​ចូល​គេហទំព័រ​ចិន​ Miaopai ដោយ​ម្ចាស់​គណនី «jin lun fa wang 1209»។
អ្នកខ្លះ​សរសេរ​ថា​ កូន​ក្រមុំ និង​កូន​កំលោះ​ជាអ្នក​ខេត្ដ​ហេណាន់​។ នេះបើ​យោង​តាម​សម្ដី​សំដៅ។ វីដេអូ​មាន​អ្នកចូល​ទស្សនា​ជិត ៥០ ម៉ឺន​ដង​តាំង​ពីវា​ត្រូវបាន​បង្ហោះ​ពីថ្ងៃ​ចន្ទ​។ ល្បែង​ប្រពៃណី​លេង​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ចិន រួមមាន «ស្វែងរក​គ្រាប់​សណ្ដែក» ដែល​ភ្ញៀវដើរ​ស្វែងរក​លើគ្រែ​ផ្សំ​ដំណេក​។
គ្រាប់​សណ្ដែក​ ​មាន​ន័យថា «មាន​កូនចៅ» ជា​ភាសាចិន​ ​ដោយ​ភ្ញៀវ​ជូនពរ​គូស្វាមី​ភរិយា​មានកូន​ប្រុស​ម្នាក់​ឆាប់។ ​ប៉ុន្ដែ​ពេល​ថ្មីៗ ល្បែង​នេះបាន​ក្លាយជា​ទង្វើ​អាសក្នុង​ចំណោម​ក្មេង​ជំនាន់ថ្មី។ ល្បែង​ថ្មីមួយ​បង្ហាញ​ពីរូបភាព​កូន​ក្រមុំ​ពាក់​ស្រោម​អនាម័យ​លើ​ផ្លែចេក​ ដែល​កូន​កំលោះ​កាន់​តំណាង៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment