គ្រួសារ​ព្នង​ក្រីក្រ​បង្កើត​កូន​សក្បុស​ អ្នកស្រុក​ផ្អើល​ថា​បារាំង​ចាប់ជាតិ​

loading...
មណ្ឌលគិរី: រូបថត​ទារក​អាយុ​ទើបតែ ៨ ខែ ដែល​ពណ៌​ស្បែក​ និងសក់​ក៏សដូច​សំឡី​ ព្រម​ទាំងត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ពីសាវតារ​ថា ជា​ក្មេង​ចាប់​កំណើត​លើដែន​ដីព្រៃភ្នំ​របស់​ប្រទេស​កម្ពុជា ​ក្នុង​គ្រួសា​រក្រីក្រ នៃ​អម្បូរ​ជនជា​តិភាគ​តិច​​ព្នង រស់​នៅក្នុង​ឃុំសុខសាន្ត​ ស្រុក​កោះញែក នៅក្នុង​ខេត្ត​មណ្ឌលគិរី។
រូបភាព​នេះក៏​បង្កឲ្យ​មាន​ការ​វែកញែក​ទាំង​ភ្ញាក់​ផ្អើល​ថា ក្មេង​នេះពិត​ «ភឿក» មិនអាច​ប្រកែក​បាន ផ្ទុយ​នឹង​អំណះ​​អំណាង​អ្នកដែល​បាន​ទៅជួប​ទារក​នោះ​ដោយ​ផ្ទាល់​ ជាមួយ​ជំនឿ​មុតមាំ​ថាជា​កូន​បារាំង​ចាប់ជាតិ។ រូបថត​កុមារា ល្បី​ថា​ជនជាតិ​បារាំង​ចាប់​ជាតិ ​និង​ការច្រាន​ចោល​ការលើក​ឡើង​ពីអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏មាន​ច្រើន​ ផងដែរ ​ត្រូវបាន​ផ្សព្វផ្សាយ​ដ៏កក្រើក​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ម៉ូម៉ូ អ៊ាន់​ជែល ទាំងភាព​ស្និទ្ធស្នាល​ពី​ លោក​ឧកញ៉ា ​ញ៉ែម ទីវ័ន្ត និង​ភរិយា​ ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះទារក​នោះ​ដោយ​ផ្ទាល់​ស្ថិត​នៅ​ឃុំសុខសាន្ត​ ស្រុក​កោះញែក កាលពី​រសៀល​ថ្ងៃទី ៣០ ​ខែតុលា ​ឆ្នាំ ២០១៦ នេះ ។ ​ក៏ភ្ជាប់​នឹងភាព​ស្និទ្ធស្នាល​ថតរូប​ និងកូន​លោក​ ញ៉ែម ទីវ័ន្ត ក៏​ប្រលែង​ឱបគ្នា​ជាមួយ​ទារកស​ក្បុស​នោះ ឧកញ៉ា ​និង​ភរិយា​ក៏បាន​រំលេច​សំណេរ​ថា៖ «អូន​ ទិមា បានជូន​ថវិកា ​ចំនួន ៥០០ ដុល្លារ​ សម្រាប់​ទឹក​ដោះគោ​ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ គួរឲ្យ​អាណិត​ណាស់ កូន​ប្រុស​ចាប់ជាតិ​បារាំង​ម្នាក់បាន​កើត​ក្នុង​គ្រួសារ​ជនជាតិ​ព្នង​ មានជីវភាព​ក្រីក្រ​ទៀត»។
នៅក្នុង​បណ្តាញ​សង្គម​ក៏​មិនស្ងប់​ចម្ងល់​នោះ​ឡើយ ដោយ​ខ្លះថា «សប្លែក​ ភឿក​ ​មែនបង?» និង​ខ្លះក៏​បង្ហាញថា «ភឿក ហើយ តែពេល​នេះគេ​នៅ​ក្មេង​ ធំបន្តិច​ភឿក​ហើយ»។
ប៉ុន្តែយ៉ាង​ណា​ទំព័រ​ហ្វេស​ប៊ុក​ ដែល​បង្ហាញ​ពីភាព​ស្តុកស្តម្ភ​នៃជីវិត​គ្រួសារ​អភិជន​ ដែល​បាន​បង្ហោះ​រូបថត​ក្មេង​នោះ បាន​បង្ហាញ​ថា៖ «ក្មេងនេះ​កើត​ក្នុង​គ្រួសារ​ក្រីក្រ គ្មាន​លុយ​ទិញទឹក​ដោះគោ​ឲ្យ​កូនបៅ​ទេ បើ​បងប្អូន​ណា​អាណិត​ជួយៗគ្នា​បន្តិចម្នាក់​មក​ អាណិត​គ្នាណាស់»។
សំណេរ​នោះ​ក៏បាន​ពន្យល់់ថា៖ «បើ​ភឿក​ឆ្អាប​នៅ​ជិតអត់​បានទេ​តែកូន​នឹង​បារាំង​សុទ្ធហ្មង។ ចេះជាង​គេជួប​ផ្ទាល់​ណាស់​ គេផ្អើល​ពេញ​ស្រុក ក្មេងនេះ​អាយុ ៨ ខែ​ហើយ»។​
អម្បូរ​អ្នក​អភិជន​ ដែល​បង្ហាញ​ពី​ដំណើរ​ទៅ​ដល់ផ្ទះ​ឪពុក​ម្តាយ​ទារក​នោះ​បាន​អះអាង​ទៀងថា៖ «បើ​ភឿក​មែន​ខ្ញុំក៏​មិនសូវ​យក​ចិត្ត​ទុកដាក់​ដែរ​ តែកូន​នឹង​បារាំង​សុទ្ធហ្មង​ អាណិត​ណាស់​រកតែ​ទឹក​ដោះគោ​បៅគ្មាន​ផង​ ហើយ​ម្តាយ​គ្មាន​ទឹកដោះ​ឲ្យកូន​បៅទៀត»។
សំណេរ​បន្តថា៖ «​បើកូន​ភឿក​គ្មាន​ជាតិ​ពណ៌​មេឡាលីន​ទេ​ តែកូន​បារាំង​មានជាតិ​ពណ៌​មេឡាលីន​​តិច។ កូនភឿក​អត់មាន​ជាតិ​ពណ៌​​មេឡាលីន​ទេហើយ​ឆ្អាប​នៅជិត​អត់បាន​ តែកូន​នឹងកូន​បារាំង​សុទ្ធ​ ហើយ​ភ្នែក​មិន​ចាំង​ថ្ងៃទេ​ ​គ្រាប់​ភ្នែកវិញ​មាន​ពណ៌​ប្រាក់»៕​
Content image - Phnom Penh Post 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment