បុរស​ប្រើថ្នាំ​ពង្រីក​លិង្គធំ​ខ្លាំង​ធ្វើឲ្យ​នារី​កំណាន់​ហូរឈាម​ស្លាប់​

loading...
ក្រុងណាយរ៉ូប៊ី: បុរសម្នាក់​ត្រូវបាន​ ប៉ូលិស​នីហ្សេរីយ៉ា​ចាប់ខ្លួន​ ក្រោយ​ពី​សារភាព​ថា​​ ខ្លួនបាន​ប្រើថ្នាំ​បុរាណ​ពង្រីក​លិង្គ​ឲ្យធំ​ដើម្បី​រួមភេទ​ជាមួយ​ដៃគូ ប៉ុន្តែជា​អកុសល​នាងបែរ​ជាហូរ​ឈាម​រហូត​ដល់​ស្លាប់​ទៅវិញ។​
កម្មករ​អនាម័យ​ផ្លូវ​សាធារណៈ​ហ្វាថាយ ប៊ូសារី ត្រូវ​បាន​ចោទពី បទ​បង្កការ​ស្លាប់​ដល់​នារី​ជាសង្សារ​ឈ្មោះ សាឌីអាត អាដេជូវុន នៅ​ភាគ​និរតី​ទីក្រុង​អ៊ីបាដាន។ ព្រះរាជអាជ្ញា​បាន​ឲ្យដឹង​ថា បុរស​វ័យ ​៥០ ឆ្នាំនេះ​បាន​ប្រើថ្នាំ​សម្រើប និង​ពង្រីក​លិង្គ​ មុននឹង​​រួមភេទ​យ៉ាង​កំរោល​ជាមួយ​នារី​មិត្តរួម​ការងារ​អាយុ ៤៨ ឆ្នាំនៅ​ផ្ទះភាគី​ខាង​ប្រុស។
យោង​តាម​វិបសាយ Punch របស់ នីហ្សេរីយ៉ា នារី​ជាសង្សារ​បាន​ស្លាប់​នៅនឹង​កន្លែង ជាមួយ​ឈាមហូរ​ចេញពី​ប្រដាប់ភេទ​នៅ​ថ្ងៃទី ១០ ខែ​តុលា។ ពេល​នេះជន​ជាប់ចោទ ប៊ូសារី កំពុង​ត្រូវបាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ អាហ្គូឌី រង់ចាំ​ឡើង​តុលាការ​ម្ដង​ទៀតនៅ​ថ្ងៃទី ៣០ ខែ​វិច្ឆិកា៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment