អស្ចារ្យមែន! រួមភេទ​ដល់​កំពូល​អាច​ព្យាបាល​ជំងឺ​បាន​ច្រើនមុខ

loading...
បើយោង​តាម​អ្នក​ជំនាញ​នៅ ឥណ្ឌា ការ​បាន​សម្រេចកាម​ដល់​ចំណុចកំ​ពូល ជួយ​ឱ្យ​រាងកាយ​របស់​មនុស្ស​បញ្ចេញ​សារធាតុ​គីមី​ធម្មជាតិ (dopamine, serotonin និងអ័រម៉ូន endorphins) ធ្វើឱ្យ​យើង​មាន​អារម្មណ៍ថា មាន​ថាមពល ពេញចិត្ត និង​មាន​អារម្មណ៍​រីករាយ។ ក្រៅពីនេះ សារធាតុ​ទាំងនេះ​ អាច​ចូល​ទៅក្នុង​ចរន្ត​ឈាម​បាន​យូរ ផ្តល់នូវ​អត្ថប្រយោជន៍​ជួយ​បំបាត់​អាការៈ​ជំងឺទូទៅ​មួយចំនួន​បាន​ផងដែរ។
កាត់បន្ថយការឈឺក្បាល
ការសិក្សា​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង​កាសែត​របស់​ចិន​បាន​បង្ហាញថា ការ​រួមភេទ​ឈាន​ដល់​ចំណុច​កំពូល​អាច​កាត់​បន្ថយ​អាការៈ​ឈឺក្បាល​ប្រកាំង។
ការឈាន​ដល់​ចំណុច​កំពូល មាន​ឥទ្ធិពល​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាងការ​ប្រើថ្នាំ​ទៅទៀត។
បន្ថយសម្ពាធ
បើយោង​តាម​កាសែត Canadian family physicians  បាន​បង្ហាញថា ការ​ឈាន​ដល់​ចំណុច​កំពូល​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់​បន្ថយ​បញ្ហា​សម្ពាធ ​ផ្លូវ​អារម្មណ៍​បាន ព្រោះវា​អាច​ជំរុញ​សរសៃ​ប្រសាទ​របស់​ពួកគេ​ឱ្យមាន​ភាព​ប្រសើរ​ឡើងវិញ។
សម្រួលដល់ការមករដូវ
មុនពេល​មករដូវ​ស្ត្រី​តែងតែ​មាន​អារម្មណ៍​ថា រាងកាយ​ចុះខ្សោយ ដូច្នេះ​ប្រសិន​បើ​ពួកគេ​បាន​រួមភេទ​ដល់​ចំណុច​កំពូល​ក្នុង​កំឡុង​ពេលនេះ និង​ជួយ​ឱ្យស្ត្រី​មាន​អារម្មណ៍​សុខស្រួល កាត់​បន្ថយ​ការជាប់​សាច់ដុំ និង​បង្កើន​លំហូរ​ឈាម។
ការពារអាការៈក្អួត
លោក Gordon Gallup ដែល​ជាអ្នក​ជំនាញ​ចិត្តវិទូ មកពី​សកល​វិទ្យាល័យ អាល់បានី បាន​ពន្យល់ថា ការ​រួមភេទ​ឈាន​ដល់​ចំណុច​កំពូល​អាច​កាត់​បន្ថយ​អាការៈក្អួត​របស់​ស្ត្រី បាន។ ដោយសារ​វាត្រូវ​បាន​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្រៅពីនេះ​ការ​រួមភេទ ធ្វើឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ៕
ប្រភព៖ ខ្មែរប្រពៃ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment