ភ្នំពេញ: ក្រោយរលត់សម្ដីបដិសេធស្នេហ៍ មិនពើបភាពរង្គោះរង្គើ ធ្លាក់ដល់វេលាអវសានដូចគេថា នាង នី មុនីនាថ បែរជាប្រកាសថា ព្រោះរវល់ការងារសិល្បៈខ្លាំង ពន្យារពេលចូលរោងការដល់ដប់ឆ្នាំខាងមុខនោះ ក៏ពើបនូវការរិះគន់ភ្លាមៗថា នាងចេះតែកុហកមហាជនគ្មានគូស្នេហ៍ណាពន្យារពេលចូលរោងការដល់ដប់ឆ្នាំ ឡើយ។ ទើបតែថ្មីៗនេះស្រាប់ធ្លាយចេញមកវិញនូវសម្ដីនាង នី មុនីនាថ បន្សាបរឿងអាស្រូវនិន្ទានោះវិញថា នាងក៏បានសម្រេចចិត្តចូលរោងការជាមួយសង្សារអាណិកជនខ្មែរអាមេរិកមិន ឲ្យផុតនឹងឆ្នាំ ២០១៧ ខាងមុខនេះឡើយ។
គ្រាបង្ហាញវត្តមានចូលរួមសន្និសីទកាសែតបង្ហាញពីខ្សែភាពយន្តខ្មែរ ខ្នាតធំរឿង «បណ្តឹងស្រីទាំងប្រាំ» នៅផ្សារទំនើបអ៊ីអនមុននេះ ក្នុងសម្ដីសុទិដ្ឋិនិយម ដាក់បន្ទុកការងារសិល្បៈគ្មានសល់វិនាទីទំនេរឲ្យល្ហែចិត្តយកទៅគិត រឿងស្នេហាសមតាមចិត្តអន្ទះសារបស់សង្សារពីចម្ងាយនោះ នាង នី មុនីនាថ ងារកំពូលតារាទឹកភ្នែកល្បីក្តាប់ឱកាសសម្តែងពេញដៃខួបប្រាំឆ្នាំ នាងក៏ប្រកែកដាច់ខាតទៅនឹងចំហាយព័ត៌មានមិនល្អថា ចំណងស្នេហ៍ឆ្លងទ្វីបជាមួយគូដណ្ដឹងអាណិកជនខ្មែរអាមេរិកនេះចប់ហើយ។
កាលនោះ នាងបានអះអាងថា៖ «កុំឃើញតែគេនៅឆ្ងាយពីគ្នាក៏នាំតែគ្នាម៉ៃថា ពួកគេបែកគ្នា ស្នេហានេះរលត់ហើយ បានជាមិនឃើញបណ្តើរគ្នា តែដល់ពេលគេបណ្តើរគ្នាថា បណ្តើរគ្នាមិនគិតរឿងរៀបការ»។
នាងបានអះអាងថា៖ «ស្នេហ៍នៅឆ្ងាយពីគ្នាមែន តែពួកយើងនៅតែមានភាពផ្អែមល្ហែមនឹងគ្នា ហើយគាត់ក៏តែងទទូចចង់ចូលរោងការឲ្យញាតិឃើញជាក់ភ្នែកឆាប់ៗដែរ តែខ្ញុំទេអ្នកសុំពន្យារដោយសាររវល់ការងារសិល្បៈខ្លាំងពេក»។
កញ្ញាក៏ធ្លាប់ទាំងបានបញ្ជាក់ថា៖ «វេលាពន្យារពេលចូលរោងការអាចទៅដល់ដប់ឆ្នាំទៀត»។ ប៉ុន្តែការលើកឡើងរបស់នាងក៏ស្រោចនូវសម្ដីរិះគន់ភ្លាមៗយ៉ាងព្រោង ព្រាត មិនឃ្លាតនឹងពាក្យចំអកថា «នាថ លើកឡើងនោះ គឺជាពាក្យដោះសាបិទបាំងស្នេហានាង ដែលតាមពេលវេលានាងពន្យារពេលនេះ ច្បាស់ណាស់ស្នេហានាងអាចរលត់ហើយ មិនអាចទេថាខាងប្រុសចាំស្នេហ៍នាងដប់ឆ្នាំ»។
តបនូវការរិះគន់នោះ ក៏មានប្រភពបង្ហើបថា៖ «នាថ នាងព្រោះតែធុញទ្រាន់នឹងពាក្យរិះគន់រឿងស្នេហារបស់នាង ថានៅជើងមេឃម្ខាងម្នាក់ និងរឿងនាងថា ពន្យារពេលចូលរោងការដល់ដប់ឆ្នាំទៀតនោះ ពេលនេះនាងក៏បានដាក់គម្រោងដឹកដៃគូដណ្តឹងចូលរោងការជាក់លាក់ហើយ មិនឲ្យផុតឆ្នាំ ២០១៧ ឡើយ»។ ដូចគ្នាកញ្ញា នី មុនីនាថ បានបង្ហើបថា៖ «ដើម្បីកុំឲ្យមានគេនិយាយពីនាងខ្ញុំច្រើនពេក នាងខ្ញុំអាចនឹងគិតរឿងចូលរោងការនៅឆ្នាំ ២០១៧ ខាងមុខនេះ»។
ក្រៅពីអះអាងថា «រវាងគូដណ្តឹងនិងនាងខ្ញុំអត់ដែលតោះតើយ បែកគ្នាដូចការនិយាយពីមនុស្សមួយចំនួនទេ» នាងបញ្ជាក់ទៀតថា៖ «ក្រោយរៀបការហើយអាជីពសិល្បៈរបស់នាងខ្ញុំគឺមិនបញ្ចប់ទេ ពោលគឺនាងខ្ញុំនៅតែបន្តចូលរួមសម្តែងដដែល ការងារសិល្បៈដោយគាត់មិនបានហាមប្រាមទេ ព្រោះនាងខ្ញុំមានថ្ងៃនេះព្រោះតែសិល្បៈ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment