នាំ​ប្រពន្ធ​និងកូន៣នាក់​ ទៅ​កាប់ចម្ការ​ ជាអកុសល​ត្រូវ​ស្លាប់​យ៉ាងអាណោចអាធម៌ ដោយសារ​មែកឈើ​

loading...
ខេត្តពោធិ៍សាត់៖  កាលពី ថ្ងៃទី៧វិច្ឆិកា២០១៦ម្សិលមិញនេះ នៅចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានបុរសម្នាក់​ មានប្រពន្ធ និងកូនប្រុស៣នាក់ បានចូលកាប់ព្រៃធ្វើចំការ ពេលកាប់ចំដើមឈើធំ ត្រូវមែកឈើចាស់ដែលជាប់នឹងវ័រ្តិ៍ដើមឈើធំនោះ ធ្លាក់វ័ធបែកក្បាលស្លាប់យ៉ាង​អាណោច​អាធម៌។
ប្រភពពីលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា សាកសពជនរងគ្រោះ ដែលត្រូវមែកឈើចាស់ ធ្លាក់វ័ធបែកក្បាលស្លាប់ ពេលទៅកាប់​ព្រៃធ្វើចំការនោះ មានឈ្មោះ សោម ច្រឹក អាយុ៤៣ឆ្នាំ មានប្រពន្ធ និងកូនប្រុស៣នាក់ បច្ចុប្បន្នរស់នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅកាប់ព្រៃធ្វើចំការ នៅចំណុចភូមិឃុំកើតហេតុខាងលើ ពេលកំពុងតែកាប់ចំដើមឈើធំមួយ ភ្លាមនោះស្រាប់តែមែកឈើចាស់ ដែលជាប់​នឹងវ័ល្តិ៍ដើមឈើធំនោះ បានដាច់រួចធ្លាក់វ័ធ​បែកក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធមតែម្តង។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋ សែងពីព្រៃយកទៅធ្វើបុណ្យតាមប្រពៃណី៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment