ជនសង្ស័យមានឈ្មោះ ផន អាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ០៤ឆ្នាំ មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ(ជិតផ្ទះជនសង្ស័យ) ។
យោងតាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើទាលបានឲ្យដឹងថា នៅថ្ងៃកើតហេតុម្តាយជនរងគ្រោះបានទុកកូនឲ្យជីដូនមើលថែដោយខ្លួន ធ្វើការនៅរោងចក្រកាត់ដេរឯភ្នំពេញ ។ ចំណែកជីដូនបានទៅបង្រៀនសិស្សនៅសាលារៀនទុកចៅឲ្យនៅផ្ទះជាមួយមីង ពេលជីដូនត្រឡប់មកដល់ផ្ទះវិញស្រាប់តែឃើញចៅដេកអស់កំលាំងខុសពី ធម្មតាក៍យកចៅទៅងូតទឹកស្រាប់តែជនរងគ្រោះ(ចៅស្រី)ស្រែកយំយ៉ាង ខ្លាំងហើយប្រាប់ជីដូនថា ឈឺក្រហាយនៅប្រដាប់ភេទខ្លាំណាស់ពេលមើលប្រដាប់ភេទចៅឃើញហើមប៉ោង ក្រហមនិងដាច់ប្រហោងទើយកចៅស្រីទៅឲ្យគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំ ឈើទាលពិនិត្យមើលពេលនោះគ្រូពេទ្យឃុំបានប្រាប់ថា ក្មេងស្រីនេះមានស្នាមហើមក្រហមដាច់ប្រហោងប្រដាប់ភេទមានគេ ចាប់រំលោភ។ ពេលនោះជីដូនជនរងគ្រោះបានសួរចៅស្រីថា អ្នកណាធ្វើអីចៅជនរងគ្រោះឆ្លើយថាប៉ាបងលីន(ជនសង្ស័យមានឈ្មោះខាងលើ )ជាអ្នកចាប់រំលោភ។
លោកនាយប៉ុស្តិបានបន្តទៀតថាក្រោយពីបានដឹងពណ៍មាននេះភ្លាមជីដូន និងម្តាយគ្មេងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅវេលាម៉ោង២២និ៤៩នាទី ថ្ងៃខែដដែលអោយជួយអន្តរាគមន៍។ ពេលទទួលបានពាក្យបណ្តឹងពីឈ្មោះ សុខ ម៉ារី ភេទស្រី អាយុ២៥ឆ្នាំ (ម្តាយជនរងគ្រោះ) មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើក្នុងករណីរំលោភសេពសន្ថវៈកើតនៅ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១៥ និង៤០នាទីនៅចំណុចផ្ទះជនសង្ស័យក្នុងភូមិនិងឃុំកើតហេតុខាងលើរួច កំលាំងប៉ុស្តិនគរបាលឈើទាលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ បានចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ធ្វើការសាកសួរនៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យមិនបានសារភាពថា ខ្លួនជាអ្នកប្រព្រឹត្តទេ។
ជនសង្ស័យបានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
loading...
0 comments:
Post a Comment